ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Deadpool 2 ចេញ Teaser ថ្មី ខ្លី​​មែន​តែ​ធ្វើ​អោយ​យើង​កាន់​តែ​ចង់មើល

Deadpool 2 ចេញ Teaser ថ្មី ខ្លី​​មែន​តែ​ធ្វើ​អោយ​យើង​កាន់​តែ​ចង់មើល

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្ររបស់ Marvel បានមកដល់ទៀតហើយ ដោយថ្មីៗនេះ Marvel បានបញ្ចេញ ឈុតខ្លីជា Teaser Trailer របស់ខ្សែភាពយន្ត Deadpool 2 ដែលធ្វើអោយ អារម្មណ៍របស់អ្នកគាំទ្រ កាន់តែជ្រួលជ្រើម បន្ថែមទៀត។ អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ ជាមួយនឹង តួអង្គ Deadpool ដែលជាតួអង្គមួយ នៅក្នុង Marvel មានសមត្ថភាព មហាខ្លាំង ទាំងទៅលើ ការបាញ់ កាប់ចាក់ និងលក្ខណៈពិសេស ជាងគេនោះ គឺប្រព័ន្ធ Healing ដែលលឿនខ្លាំងបំផុត ជាងមនុស្ស ធម្មតារាប់សិបដង។

Cover

Final 1000x150 copy

យ៉ាងណាមិញ អ្វីដែលធ្វើអោយ អារម្មណ៍អ្នកគាំទ្រ រំភើបខ្លាំងនោះ គឺក្នុងឈុតខ្លី នេះតែម្តង គឺបានបង្ហើបនូវ ឈុតឆាកបាញ់ វាយប្រហារ ក៏ដូចជា តួអង្គជាច្រើន ហើយក្នុងនោះ យើងក៏បាន ឃើញនូវ Villain សំខាន់ក្នុងវគ្គ 2 នេះផងដែរ ដោយគេមាន ឈ្មោះថា Grumpy មានសមត្ថភាព មិនធម្មតាខាងបាញ់ កាប់ចាក់ និងចំណុចពិសេស គឺដៃដែក តែម្តង។ ចង់ដឹងអោយកាន់តែ ច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

នេះគ្រាន់តែឈុតខ្លីៗប៉ុណ្ណោះ ដែលបានបង្ហើប អោយដឹងបន្តិចប៉ុណ្ណោះ ហើយចំពោះអារម្មណ៍ របស់អ្នកទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះឃ្លីបខាងលើនេះ?​ សម្រាប់ខ្សែភាពយន្តនេះដែរ នឹងត្រៀម ចាក់បញ្ចាំង នៅរោងកុន ខាងមុខនេះ គឺនៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2018។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 8:28 AM, 16 November
  • ប្រភព: Comic Book
  • Tag: ភាពយន្ត