ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ពាក្យ​ចចាម​អារ៉ាម​មួយ​បាន​បង្ហើប​ថា Apple នឹង​ប្រើ​បន្ទះ​ឈីប A11X ជា​មួយ CPU 8 គ្រាប់ នា​ឆ្នាំ​ក្រោយ

ពាក្យ​ចចាម​អារ៉ាម​មួយ​បាន​បង្ហើប​ថា Apple នឹង​ប្រើ​បន្ទះ​ឈីប A11X ជា​មួយ CPU 8 គ្រាប់ នា​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃទី 12 ខែកញ្ញា រំលង​ផុត​បាន 2 ខែ​កន្លង​មក​នេះ ក្រុមហ៊ុន​ផ្លែ​ប៉ោម បាន​ធ្វើការ​ដាក់​បង្ហាញនូវ កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​ដល់​ទៅ 3 ស៊េរី រួមមាន iPhone 8 & 8 Plus និង iPhone X។ មិនត្រឹម​តែ​ប៉ុណ្ណោះ ស្មាតហ្វូនទាំង 3 នេះ ក៏ត្រូវបាន Apple បំពាក់មកជាមួយនូវបន្ទះឈឺបថ្មី A11 Bionic ថែម​ទៀត​ផង ដោយវាជំនួយ ដល់ដំណើរការម៉ាស៊ីន បានលឿនជាងមុនផងដែរ។

Cover

Final 1000x150 copy

បើយោងតាមអ្នកនៅខាងក្នុងឧស្សាហកម្មមួយ ដែលជាអ្នកផលិតជាបន្ទះឈីប អោយក្រុមហ៊ុនផ្លែប៉ោម បាន​បង្ហើបថា Apple នឹង​មាន​បន្ទះឈីបចុងក្រោយបង្អស់នៃអក្សរ X សម្រាប់ iPad Pro ស៊េរីថ្មី នាឆ្នាំ​ក្រោយ ដែលគេរំពឹងថា វានឹងមានឈ្មោះ A11X ដោយវាមាន CPU ចំនួនប្រាំបីគ្រាប់ ជាមួយឈីបទំហំ 7 ណាណូម៉ែត្រ។

Pic 1

ហើយនៅដើមឆ្នាំក្រោយនេះ ក្រុមហ៊ុនផលិតឈឺប នៅតៃវ៉ាន់ នឹងទទួលខុសត្រូវ ចំពោះការ​បង្កើតបន្ទះ​ឈឺប A11X ជំនាន់ថ្មី អោយទៅក្រុមហ៊ុន Apple ។ ហើយបើសម្រាប់ ខែកញ្ញា នាចុងឆ្នាំ 2018 វិញ គេ​រំពឹងថា Apple អាចនឹងបំពាក់បន្ទះឈឺប A12 ជាមួយទំហំ 7 ណាណូម៉ែត្រ លើ iPhone ស៊េរីថ្មីផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 12:53 PM, 15 November
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ