ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    បំភ្លេច​ការ​សាក​ថ្ម​ឥត​ខ្សែ​លើ iPhone 8 និង X ទៅ! អ្នក​ក៏​អាច​សាក​ថ្ម​ឥត​ខ្សែ​លើ iPhone ផ្សេង​ៗ​ដោយ​ចំនាយ​មិន​ដល់ 20$ នោះទេ

បំភ្លេច​ការ​សាក​ថ្ម​ឥត​ខ្សែ​លើ iPhone 8 និង X ទៅ! អ្នក​ក៏​អាច​សាក​ថ្ម​ឥត​ខ្សែ​លើ iPhone ផ្សេង​ៗ​ដោយ​ចំនាយ​មិន​ដល់ 20$ នោះទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone ចាប់ពីជំនាន់ iPhone 7 ចុះក្រោមគឺសាកថ្មដោយ ប្រើប្រាស់ឌុយ USB Lightning របស់ Apple ផ្ដល់ឲ្យ ហើយបើចង់សាកថ្មដូច iPhone 8, iPhone 8 Plus និង iPhone X នោះគឺមិនអាច ទៅរួចនោះទេ ព្រោះថាមុខងារសាកថ្ម ដែលពុំចាំបាច់ប្រើឌុយ USB ឬហៅម្យ៉ាងទៀតថា សាកថ្មឥតខ្សែគឺមានតែ នៅលើ iPhone ចេញចុងឆ្នាំ 2017 នេះប៉ុណ្ណោះ។

1

Final 1000x150 copy

យ៉ាងណាក៏ដោយ បើប្រិយមិត្តចង់ស្គាល់រសជាតិសាកថ្មឥតខ្សែ ឬមិនចង់ប្រើប្រាស់ ខ្សែសាកថ្មនោះ អ្នកពុំចាំបាច់ខ្វាយខ្វល់ ច្រើនជាមួយ iPhone ទាំង 3 ម៉ូឌែលនោះទេ ព្រោះថាវាមាន តម្លៃថ្លៃ ហើយបើអ្នកធ្វើការ Upgrade ម៉ាស៊ីនដើម្បីតែចង់ ប្រើមុខងារសាកថ្ម គ្មានខ្សែនោះ ក៏ត្រូវចំនាយប្រាក់ច្រើន ថែមទៀត ដល់រាប់រយ​ ឬរាប់ពាន់ដុល្លារ។ ដូច្នេះ Case ពិសេសរបស់ក្រុមហ៊ុន ANTYE មានដំណោះស្រាយជូន អ្នកទាំងអស់គ្នា ដោយចំនាយប្រាក់មិនដល់ 20$ នោះទេ ក្នុងការទិញ Case ទំនើបនេះយក មកប្រើប្រាស់ ជាមួយនឹង iPhone សំណព្វចិត្តរបស់អ្នក ព្រោះវាមិនត្រឹមតែអនុញ្ញាត ឲ្យអ្នកធ្វើការសាកថ្ម ដោយពុំចាំបាច់ ដោតខ្សែនោះទេ ថែមទាំងជួយ ការពារការសឹករិចរឹល និងការធ្លាក់ការពារ តួម៉ាស៊ីនឲ្យម៉ាស៊ីនទូរស័ព្ទ បានថែមទៀតផង។

2 3 4 5

ដូចបានឃើញស្រាប់ Case ការពារដូចបានឃើញខាងលើនេះ គឺអាចយកទៅប្រើប្រាស់ នៅលើ iPhone ស៊េរីចាស់បាន ច្រើនម៉ូឌែលចាប់តាំង ពីជំនាន់ iPhone 7 រហូតដល់ iPhone 5 ឯណោះ ដោយមានតម្លៃទៅតាម ប្រភេទរបស់វា ដែលអ្នកអាចស្វែងរកទិញ បានតាមទីផ្សារ Online មួយចំនួន ពិសេសដើម្បីមានភាព ងាយស្រួល គឺទិញតាម Amazon តែម្ដង ដោយតម្លៃចាប់ពី 15.99$ ឡើងទៅ 18.99$ ប៉ុណ្ណោះ ឬក៏អាច ចុចចូល Links ខាងក្រោម ដើម្បីស្វែងយល់បន្ថែម ឬរកទិញពីអ្នក លក់កម្រិត Prime ក៏បាន៖

Cambo Report សូមបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា Case សាកថ្មដោយពុំចាំបាច់ប្រើខ្សែនេះ អាចដំណើរការបាន លុះត្រាតែអ្នកមានឧបករណ៍ សម្រាប់សាកថ្ម Wireless ផងដែរ ដែលជាបន្ទះ មួយដាច់ដោយឡែក ផ្សេងទៀត ដូច្នេះបើអ្នកមានវាហើយ គឺមិនមែនជា បញ្ហានោះទេ តែបើអ្នកពុំមាននោះទេ គឺអ្នកតម្រូវឲ្យទិញ វាមួយផ្សេងទៀត ទើបបាន ដូច្នេះខ្ញុំសូមណែនាំ ឧបករណ៍ CHOETECH Qi Certified T511 Qi Wireless Charger Pad សម្រាប់ប្រិយមិត្ត ព្រោះវាទទួលបានការ គាំទ្រច្រើនពីសំណាក់ អ្នកប្រើប្រាស់ទូទៅ ជាមួយនឹងការដាក់ ពិន្ទុខ្ពស់ ជុំវិញគុណភាព និងសមត្ថភាពរបស់វា ទៀតផង ដែលអ្នកអាចទិញ យកមកប្រើប្រាស់ ជាមួយ Case ខាងលើ ឬយកទៅ ប្រើជាមួយ iPhone 8, iPhone 8 Plus ​iPhone X និងស្មាតហ្វូន Android ផ្សេងៗទៀត បានផងដែរ ក្នុងតម្លៃត្រឹមតែ 15.99$ ប៉ុណ្ណោះតាមរយៈតំណរ Link ខាងក្រោម៖

6

អញ្ចឹងតើអ្នកត្រូវខ្វាយខ្វល់រឿងសាកថ្មឥតខ្សែទៀតឬក៏អត់? សាកថ្មឥតខ្សែមិនមែន ជារឿងធំ នាំឲ្យយើងឈឺក្បាល ដោយសារវានោះទេ គ្រាន់តែវាងាយស្រួល ប្រើពុំចាំបាច់មានខ្សែ នាំតែរញ៉េរញ៉ៃឡើយ។ សង្ឃឹមថាអ្នក ដែលចង់ប្រើ មុខងារនេះ នឹងអាចដោះស្រាយបញ្ហា ជូនអ្នកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:22 AM, 15 November
  • ប្រភព: Amazon
  • Tag: Accessories