ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ចេញក្ដារ​ចុច​ថ្មី​ទៀត​ហើយ​ ប៉ុន្តែ​លើក​នេះ​ផ្ដោត​លើ​ការ ការពារ​ទឹក និង​ធូលី​វិញ​ម្ដង

Razer ចេញក្ដារ​ចុច​ថ្មី​ទៀត​ហើយ​ ប៉ុន្តែ​លើក​នេះ​ផ្ដោត​លើ​ការ ការពារ​ទឹក និង​ធូលី​វិញ​ម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Razer មួយ​នេះ​ចេញ​ក្ដារ​ចុច សម្រាប់ Gamer ដូច​ជា​ច្រើន​ដល់​ហើយក្នុង​ឆ្នាំនេះ និង​ភាគ​ច្រើន​និយម​ចេញ​ក្ដារចុចមានភ្លើង RGB ទៀតផង។ លើកនេះទេ ​ក្រុមហ៊ុន​មួយនេះមិនបានផ្ដោតទៅលើភ្លើង RGB ទៀតឡើយ ដោយខ្លួនចេញក្ដារចុចស៊េរីថ្មី មានឈ្មោះថា BlackWidow Ultimate gaming keyboard។

Pic 1

Final 1000x150 copy

សម្រាប់ការចេញនូវ ក្ដារចុចនេះផងដែរ វាគឺជាការវិវឌ្ឍចុងក្រោយរបស់ BlackWidow Ultimate gaming keyboard នេះហើយ ដែលវាធ្លាប់ចេញប៉ុន្មានដង ហើយ​គ្រាន់​តែ​គ្មាន​សមត្ថភាព​ដូចការ​ចេញ​ចុង​ក្រោយនេះ។ ក្ដារចុចនេះមានការរចនាមកស្រដៀងនឹងក្ដារចុច BlackWidow Chroma V2 ដែរ​គ្រាន់​តែ​វា​មិនអាចផ្លាស់ប្ដូរភ្លើងពណ៌បាន ហើយក្ដារចុចនេះមានទំហំវិមាត្រសរុបធំល្មម 7.98 អ៊ីញ x 6.02 អ៊ីញ x 2.36 អ៊ីញ និងទំងន់មិនដល់មួយផោនផង។ ម្យ៉ាងវិញទៀតនោះ ក្ដារចុចនេះក្រុមហ៊ុន Razer បានធ្វើ​ការ​បំពាក់​នូវអាវក្រោះការពារទឹកប្រភេទ IP54 ទៀតផង​ដែលវាជួយការពារធូលី និង​ការពារពេល​កំពុប​ទឹក​​លើដោយពុំមានបញ្ហាអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្វីត្បិតតែ Razer មិនបានដាក់នូវភ្លើង RGB អោយ​មែន តែក្ដារចុចនេះ វាមានភ្លើងពណ៌បៃតងអមមកជាមួយដែរ ជាពណ៌តំណាងអោយ Razer តែ​ម្ដង។ ភ្លើងតែមួយពណ៌មែនតែអាចផ្លាស់ប្ដូរ Effect ភ្លើងនេះបានច្រើនផងដែរដូចជា Wave, Ripple និង Starlight ជាដើម ហើយអាចផ្លាស់ប្ដូរការ​លោតភ្លើងផ្សេងៗតាមចិត្តយើងចង់ដាក់ទៀតផង។ បើ​និយាយ​ពី​អាយុកាលនៃការប្រើប្រាស់ ក្ដារចុចនេះក៏វាបានយូរដែរពីព្រោះ អាយុនៃការចុចនោះគឺបាន 80 លានដង ឯណោះ មានន័យថាទោះទម្រាំតែដល់ពេលចុចអស់ 80 លានដង អស់អាយុកាល​វា​ហើយ​នោះ​ក៏​យើង​នៅ​ប្រើប្រាស់បានដែរ គ្រាន់តែវាអាចនឹងមានប៊ូតុង ខ្លះឆាប់មានបញ្ហាបើយើងប្រើខ្លាំង រឺអាចចុចលេង​លឺ​សម្លេងក្ដារ​ចុច​មិនដូចមុន។

pic 2 pic 3

ក្រុមហ៊ុន Razer កុំពុងចេញលក់នូវក្ដារចុចនេះហើយនៅក្នុងវេបសាយរបស់ខ្លួនដែលមានតម្លៃ 109 ដុល្លារ​ និងមានការចេញលក់តាមបណ្ដារប្រទេសនានា នៅខែធ្នូ ដែលជាខែក្រោយនេះហើយ។ សរុប​សេចក្ដី​មក​ នេះជាក្ដារចុច​មានគុណភាពល្អ មានសមត្ថភាពការពារទឹកចូលនិង ធូលី ប៉ុន្តែសម្រាប់​សមត្ថភាព​ប៉ុននេះ និងគ្មានភ្លើង RGB ផងនោះតម្លៃ 100 ជាងនេះដូចជាថ្លៃពេកហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 11:18 AM, 15 November
  • ប្រភព: The verge
  • Tag: Accessories