ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Motorola បាន​បញ្ចេញ​នូវ​ថេប្លេត​ថ្មី​មួយ​មាន​អេក្រង់ 10.1 អ៊ីង និង​ថ្មទំហំ 7000 mAh

Motorola បាន​បញ្ចេញ​នូវ​ថេប្លេត​ថ្មី​មួយ​មាន​អេក្រង់ 10.1 អ៊ីង និង​ថ្មទំហំ 7000 mAh

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលប្រហែលជា 6 ឆ្នាំ ដែល​ក្រុមហ៊ុន Motorola មិន​បាន​បញ្ចេញ​ថេប្លេត​លក់​នៅ​លើ​ទីផ្សារ ហើយ​ចំពោះ​ស្មាតហ្វូន​វិញ​ក៏​មិនសូវ​មានសំទុះខ្លាំង​ដូចជាស្មាតហ្វូនកូរ៉េ និង ចិនដែរ។ ហើយកន្លងមកនេះ ក្រុម​ហ៊ុន Motorola ត្រូវបានទិញយក និងគ្រប់គ្រងដោយ Lenovo វិញ ដូចនេះក្រុមហ៊ុនក៏បាន​សហការ​គ្នា​ក្នុង​ការបញ្ចេញថេប្លេតស៊េរីថ្មីមួយ ដែលមានឈ្មោះថា Lenovo Moto Tab។ ចង់ដឹង​ថា​វា​មានលក្ខណៈសម្បត្តិល្អយ៉ាងណាខ្លះនោះ យើងនឹងមកមើលទាំងអស់គ្នា។

cover

Final 1000x150 copy

Moto Tab ត្រូវបានបង្កើតជាពិសេសសម្រាប់ការកម្សាន្ដ វាត្រូវបានបំពាក់មកនូវអេក្រង់ធំល្អទំហំ 10.1 អ៊ីងជាមួយនឹងកម្រិតបង្ហាញរូបភាព Full HD 1080p ព្រមទាំងមានរន្ធបំពងសម្លេង 2 គ្រាប់នៅខាងមុខ ប្រើប្រាស់បច្ចេកវិទ្យា Dolby ATMOS ដូចនេះវាល្អសម្រាប់ទស្សនាវីឌីអូ និងស្តាប់តន្ត្រី។

ចំពោះកម្លាំងម៉ាស៊ីនខាងក្នុងរបស់វា គឺស្ថិតនៅលំដាប់បង្គួរមួយ ដែលយើងអាចប្រើប្រាស់ការងារទូទៅ បានច្រើនប្រភេទដោយគ្មានបញ្ហា ជាមួយនឹងបន្ទះឈីប Snapdragon 625 ល្បឿន 2.0Hz, រ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែម SD ដល់ 128GB និងមានថ្មទំហំដល់ទៅ 7,000 mAh ដែលអាច​ប្រើប្រាស់​បានមួយថ្ងៃពេញ ឬលើស ទៅលើការប្រើប្រាស់ច្រើន ថែមទាំងប្រើប្រាស់ USB-C ទៀតផង។

1 2

Moto Tab ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1 ចេញពីប្រអប់ ដែលមានផ្ទៃ Interface ស្រលះល្អស្រួលប្រើដូចជាថេប្លេតរបស់ក្រុមហ៊ុនផ្សេងៗទៀតដែរ ហើយថែមទាំងអាច​បន្ថែម​ឧបករណ៍ខាងក្រៅដូចជា Speaker ឬ Keyboard ជាដើម។

3

Moto Tab និងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះហើយ ដែលមានតម្លៃខ្ទង់ 300 ដុល្លារ ហើយប្រសិនបើយើងប្រើប្រាស់វានៅសហរដ្ឋអាមេរិច ទៅលើសេវា AT&T យើងនឹង​ទទួល​បាន​សេវាកម្មបន្ថែមជាច្រើនដូចជា ទស្សនា TV Mode, Sync លេខទូរស័ព្ទ និងសេវាកម្មជាច្រើនទៀត។

ទស្សនាវីឌីអូខាងក្រោម ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:38 AM, 15 November
  • ប្រភព: The Verge
  • Tag: ថេបប្លេត