ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple គ្រោង​នឹង​បន្ថែម​បច្ចេក​វិទ្យា 3D លើ​កាមេរ៉ា​ខាង​ក្រោយ​សម្រាប់ iPhone ក្នុង​ឆ្នាំ 2019

Apple គ្រោង​នឹង​បន្ថែម​បច្ចេក​វិទ្យា 3D លើ​កាមេរ៉ា​ខាង​ក្រោយ​សម្រាប់ iPhone ក្នុង​ឆ្នាំ 2019

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple បានបំពាក់នូវបច្ចេកវិទ្យា 3D-Sensor ជាមួយមុខងារ TrueDepth នៃកាមេរ៉ាខាងមុខ ដែលវាត្រូវបានគេរកឃើញថា មានតែនៅលើ iPhone X តែប៉ុណ្ណោះ។ ហើយបច្ចេកវិទ្យានេះ មានចំនុចល្អច្រើន ដូចជា អាចសម្គាល់មុខមនុស្សដើម្បីដោះសោរ (Face ID), បង្កើតចលនារូប Animoji និង ការថតរូប Lightning Effects ទាំង 5 ផងដែរ ហើយវាក៏ទទួលបានការកោតសរសើរ ពីសំណាក់អ្នកប្រើប្រាស់ ចំពោះ Apple ដែលនាំយកបច្ចេកវិទ្យានេះមក។

Cover

Final 1000x150 copy

មិនតែប៉ុណ្ណោះ របាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃនេះ បានបង្ហាញថា នៅឆ្នាំ 2019 ក្រុមហ៊ុន Apple មានគម្រោងបំពាក់នូវបច្ចេកវិទ្យាដែលល្អមួយនេះ នៅលើកាមេរ៉ាផ្នែកខាងក្រោយផងដែរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់បានទាំង កាមេរ៉ាមុខ និង កាមេរ៉ាក្រោយ។ លើសពីនេះ សមត្ថភាពនៃបច្ចេកវិទ្យា 3D-Sensor សម្រាប់កាមេរ៉ាខាងក្រោយនឹងអនុញ្ញាតអោយ iPhone ដែលដំណើរការកម្មវិធី AR និង ប្រើប្រាស់ប្រព័ន្ធថ្មីមួយ ដែលហៅថា “time-of-flight” អាចផលិតការចាប់រូបភាពបានល្អច្រើនជាងកាមេរ៉ា TrueDepth នៃផ្នែកខាងមុខ។

Pic 1

សរុបមក នេះក៏ជាដំណឹងល្អមួយដែរ ដែលអាចធ្វើអោយ អតិថិជនរបស់ Apple កាន់តែពេញចិត្តក្នុងការប្រើប្រាស់ iPhone ជំនាន់ថ្មី​ជាមួយនឹងបច្ចេកវិទ្យាល្អៗទាំងនេះ។  ហើយទម្រាំដល់ឆ្នាំ 2019  សង្ឃឹមថា Apple នឹងពាំនាំយកនូវអ្វី ដែលថ្មីៗមកបន្ថែមទៀត អោយពិភពលោក បានឃើញ និង បានប្រើប្រាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:37 AM, 15 November
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ