ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Firefox Quantum ស៊េរី​ថ្មី មាន​ល្បឿន​លឿន​ជាង​មុន 2 ដង! អ្នក​អាច​ដោនឡូត​នៅទីនេះ!

Firefox Quantum ស៊េរី​ថ្មី មាន​ល្បឿន​លឿន​ជាង​មុន 2 ដង! អ្នក​អាច​ដោនឡូត​នៅទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Mozilla Firefox គឺជា Browser ដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ហើយក៏ជាគូប្រជែង ដ៏ធំរបស់ Google Chrome ផងដែរ។ ប៉ុន្តែមនុស្សភាគច្រើន មិនសូវចាប់អារម្មណ៍ ទៅលើខ្លាំងដូច Chrome ទេកាល ពីមុនពីព្រោះ Google Chrome មានការប្រើប្រាស់ បានលឿន និងមាន Extension ជាច្រើន សម្រាប់ប្រើប្រាស់។ យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏បានព្យាយាមបង្កើតនូវ កំណែអាប់ដេតថ្មីៗផងដែរ ដើម្បីតាមឱ្យទាន់ គូប្រជែងរបស់ខ្លួន ហើយសម្រាប់ Firefox Quantum ដែលចេញថ្មីនេះ ក្រុមហ៊ុនបានអះអាង ថាមានជួយ សន្សំសំចៃ RAM បានល្អជាង Chrome ដល់ទៅ 30% ឯណោះ។

cover

Final 1000x150 copy

នៅក្នុង Mozilla Firefox Quantum នេះមានចំណុច ពិសេសច្រើន អាចឱ្យយើងចាប់អារម្មណ៍ ទៅលើវាកាន់តែ ខ្លាំងជាង Firefox ធម្មតា។ ទីមួយនោះ គឺវាមានដំណើរការ លឿនជាង Firefox ធម្មតាដល់ទៅ 2 ដង ទៅលើការ Loading ថែមទាំងជួយសន្សំសំចៃ រ៉េមបាដល់ទៅ 30% ច្រើនជាង Google Chrome។ ហើយក្នុងនោះ វាក៏បានកែប្រែមុខមាត់ថ្មី ស្អាតជាងមុន ព្រមទាំងមានមុខងារប្លែកៗ ផ្សេងទៀតដូចជា Screenshots, Pocket, Gaming & VR ជាដើម។

1

លើសពីនេះទៅទៀត Firefox Quantum ក៏មានបន្ថែម Extension ថ្មីៗជាច្រើន និងមានមុខងារ ពិសេសមួយគឺ Sync ពី Browser កុំព្យូទ័រទៅទូរស័ព្ទ បានយ៉ាងងាយ។ ដូចនេះប្រសិន បើអ្នកទាំងអស់គ្នា ចង់សាកល្បង នូវរសជាតិថ្មីរបស់ Firefox Quantum នេះ អ្នកអាចទាញយកវា បានដោយឥតគិតថ្លៃ តាមរយៈតំណរ Link ខាងក្រោមនេះ។  

ទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:29 AM, 15 November
  • ប្រភព: GSM Arena
  • Tag: កម្មវិធី & ហ្គេម