ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា Bluboo S8+ ជាមួយ​អេក្រង់​ធំ ថ្ម​ធំ កម្លាំង​បង្គួរ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង Galaxy S8+

នេះ​ជា Bluboo S8+ ជាមួយ​អេក្រង់​ធំ ថ្ម​ធំ កម្លាំង​បង្គួរ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង Galaxy S8+

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានខែមុន ក្រុមហ៊ុនមួយនេះ បានធ្វើការដាក់បង្ហាញ ម្តងរួចមកហើយ នូវស្មាតហ្វូន Bluboo S8 ដែលវាមាន រូបរាងលក្ខណៈ ស្រដៀងទៅនឹង Galaxy S8 របស់ Samsung តែម្តង។ ហើយថ្មីៗនេះដែរ ស្រាប់តែ ក្រុមហ៊ុនមួយនេះ បានធ្វើការដាក់បង្ហាញ នូវម៉ូឌែលថ្មីមួយទៀត ដែលដូចទៅនឹង ជំនាន់ចាស់ដែរ ខុសតែទំហំអេក្រង់ តែប៉ុណ្ណោះ ហើយម៉ូឌែលថ្មីនេះ មានឈ្មោះហៅជា ផ្លូវការថា Bluboo S8+។

Cover

Final 1000x150 copy

សម្រាប់ប្រិយមិត្ត ដែលមិនទាន់បានជ្រាប ពីលក្ខណៈសម្បត្តិ របស់ស្មាតហ្វូន Bluboo S8+ គឺថា វាត្រូវបាន បំពាក់មកជាមួយនឹង លក្ខណៈសម្បតិ្ត ដូចជា៖

  • មានអេក្រង់ទំហំ 6 អ៊ីញ អាចបង្ហាញក្នុងកម្រិត HD ជាប្រភេទ Sharp Display និងមានកម្រិត Ratio 18:9 លាតសន្ធឹង ស្ទើរពេញគែម តែម្តង
  • បំពាក់មកជាមួយនឹង បន្ទះឈីបរបស់ MediaTek លេខ MT6750T មានស៊ីភីយូចំនួន 8 គ្រាប់ អម ដោយរ៉េមទំហំ 4GB និងមានអង្គចងចាំ ទំហំ 64GB ហើយព្រមទាំងអាច បន្ថែមបានដល់ទៅ 256GB
  • វាថាមពលថ្មទំហំ 3600 mAh
  • មានកាមេរ៉ាភ្លោះនៅខាងក្រោយ ដោយម្ខាងមានទំហំ 16MP និងម្ខាងទៀត មានទំហំ 3MP ជាសេនស័រជំនួយ សម្រាប់ការ Focus ទៅលើ Object និងធ្វើអោយ Background មានសភាពព្រាល បែប Depth of field/ bokeh effect
  • កាមេរ៉ាខាងមុខមានទំហំ 8MP អាចកម្សាន្តជាមួយការ Selfie បាន
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 និងស្រោបដោយ ផ្ទាំងអ៊ីនធើហ្វេសរបស់ Bluboo ផ្ទាល់ ហៅថា 360 OS
  • និងជាមួយលក្ខណៈពិសេសផ្សេងៗទៀត!

យោងទៅតាមប្រភពពីក្រុមហ៊ុន បានបង្ហើបអោយដឹងថា ស្មាតហ្វូននេះ នឹងមានលក់ឆាប់ៗនេះហើយ គឺនៅថ្ងៃទី 25 ខែវិច្ឆិកា ជាមួយនឹងតម្លៃ 150$ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែបើនាំចូល មិនដឹងឡើង ដល់ប៉ុន្មានទេ បើគិតទៅ លើថ្លៃពន្ធ និងថ្លៃចំណេញផ្សេងៗទៀត។

1 2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 9:08 AM, 15 November
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ