ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    GFX Bench បានបង្ហាញ​ថា OnePlus 5T ទំហំ 128GB នឹ​ង​មានទំហំ​ផ្ទុក​ត្រឹម​តែ 111GB ប៉ុណ្ណោះ

GFX Bench បានបង្ហាញ​ថា OnePlus 5T ទំហំ 128GB នឹ​ង​មានទំហំ​ផ្ទុក​ត្រឹម​តែ 111GB ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន OnePlus បានត្រៀមខ្លួនរួច​ជាស្រេច ក្នុង​ការ​នាំយក កំពូល​ស្មាត​ហ្វូន​ម៉ូឌែល​ថ្មី មួយ​ទៀត​ចូល ទៅកាន់​ទីផ្សារ បន្ទាប់​ពី​ប​ញ្ចេញ OnePlus 5 បាន​ប៉ុន្មាន​ខែ​កន្លងមក។ OnePlus 5T នឹង​ត្រៀម​ប្រកាស​ចេញ ជាផ្លូវការនាថ្ងៃទី 16 ខែវិច្ឆិកា ខាងមុខនេះ ហើយក្រុមការងារ Cambo Report ក៏ធ្លាប់បានបង្ហាះ​ព័ត៌មាន ពីការបែកធ្លាយដំណឹងថ្មីជាច្រើន ពាក់ព័ន្ធនឹង OnePlus 5T ផងដែរ។

Cover

Final 1000x150 copy

ថ្មីៗនេះ GFX Bench ដែលផ្តល់ព័ត៌មានលម្អិតជាង Geekbench មានបន្ថែមទៀត លើស្មាតហ្វូនមួយនេះ ហើយក្នុងនោះមាន OnePlus 5T ទំហំ 128GB នឹងមានអង្គចងចាំទំហំត្រឹមតែ 111Gសម្រាប់​អ្នក​ប្រើ​ប្រាស់​។ ចំនុច​មួយ​ទៀត ដែល​គេ​រំពឹងទុកថា OnePlus 5T នឹងមានអេក្រង់ 6 អ៊ីញជាមួយកម្រិតបង្ហាញ 2160 x 1080 ភិចសែល ហើយនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 835 ជាមួយប្រព័ន្ធ​ប្រតិបត្តិការណ៍​ Android 7.1 Nougat ។

Pic 1

ចំនុចចុងក្រោយមួយទៀត កាមេរ៉ានៅខាងក្រោយរបស់ OnePlus 5T  មានទំហំ 16MP និង​អាចថត​វីដេអូ​បាន 4K ឯកាមេរ៉ាខាងមុខមានទំហំ 16MP និងអាចថតវីដេអូបាន 1080p។ ហើយចម្ងល់ទាំងប៉ុន្មាននេះ នឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 5:05 PM, 14 November
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ