ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Pixel 2 & 2 XL មាន 7 ចំនុច​ដែល​ល្អ​ជាង iPhone X

Pixel 2 & 2 XL មាន 7 ចំនុច​ដែល​ល្អ​ជាង iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នក​អាន ពិតជា​បាន​ដឹង​ហើយ​ថា កាល​​ពី​​រាត្រី​ថ្ងៃទី 04 ខែ​​តុលា ឆ្នាំ 2017 នេះ ក្រុម​​​ហ៊ុន Google បាន​​ធ្វើ​​ការ​​ដាក់​​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​ជាច្រើន ក្នុង​ព្រឹត្តការណ៍​ដ៏​ធំ​មួយ ដែល​មាន​ដូចជា ឧបករណ៍​បំពង​សំលេង, កាមេរ៉ា​មិន​ប្រើ​ដៃ​បញ្ជា, កាស​ស្តាប់​ត្រចៀក​ឥត​ខ្សែ, វ៉ែនតា Daydream View VR និង ចុង​ក្រោយ​គឺ ស្មាតហ្វូនជំនាន់ថ្មី 2ស៊េរីទៀត Google Pixel 2 & 2 XL។ មិនតែប៉ុណ្ណោះ ទូរស័ព្ទទាំង 2​នេះ ក៏មានលក្ខណៈសម្បត្តិល្អៗច្រើន សាកសមជាស្មាតហ្វូន Android ជំនាន់ថ្មីរបស់ Google ហើយ Pixel 2 & 2XL ក៏មានភាពល្អ 7​ ចំនុចផងដែរ ដែលល្អជាង iPhone X  ដែលមិត្តអ្នកអានមួយចំនួន មិន​បាន​ដឹង។

Cover

Final 1000x150 copy

  1. តម្លៃដើម

Pixel 2 បានដាក់លក់ក្នុងតម្លៃ 650 ដុល្លារ ចំណែក Pixel 2XL វិញមានតម្លៃ 850$ ខណះ iPhone X មានតម្លៃដល់ទៅ 1000$ ឯណោះ។

Pic 1

  1. ដុំសាកថ្មលឿន

សម្រាប់ការចេញលក់ Google បានភ្ជាប់មកនូវដុំសាកថ្មបានលឿន នៅក្នុងប្រអប់ Piexl 2 & 2 XL រួច​ជា​ស្រេច ចំណែក Apple វិញត្រូវទិញក្រៅបន្ថែម ពីលើដុំសាក​ ដែលមាននៅក្នុងប្រអប់ស្រាប់។

Pic 2

  1. ទំងន់ទូរស័ព្ទ

ស្មាតហ្វូន Pixel 2 XL គឺមានទំហំអេក្រង់ 6 អ៊ីង ធំជាង iPhone X ដែលមានអេក្រង់ទំហំ 5.8 អ៊ីង ប៉ុន្តែ​ទំងន់​វិញ ស្ទើរតែដូចគ្នា តែម្តង ដោយ​ Pixel 2XL ទំងន់ 175 ក្រាម និង iPhone X ទំងន់ 174 ក្រាម។

PIc 3

  1. តម្លៃជួសជុលខ្នងកញ្ចក់ខាងក្រោយ

iPhone X បានក្លាយជាទូរស័ព្ទដែលថ្លៃជាងគេក្នុងការជួសជុល បើគ្មាន AppleCare ទេ វានឹង​ចំណាយ​អស់ 280$ សម្រាប់ជួសជុលលើអេក្រង់ និង 550$ សំរាប់ការខូចខាតផ្សេងទៀត ដែលអាចរាប់បញ្ចូល​ទាំង​ខ្នង​កញ្ចក់ខាងក្រោយ។ ចំនែក Pixel 2 ត្រូវចំនាយជួសជុលអេក្រង់ត្រឹមតែ 130$ និង បន្ទះកញ្ចក់​តូច​ខាង​ក្រោយ​ ត្រូវចំណាយ 170$ ខណៈ Pixel 2XL ត្រូវចំនាយលើការជួសជុលអេក្រង់ 220$ និង បន្ទះ​កញ្ចក់តូចខាងក្រោយ​ ត្រូវចំណាយ 160$។

Pic 4

  1. ដំណើរការលើកម្មវិធីបានលឿនជាង

បើយើងទៅតាមការធ្វើតេស្តលើកម្មវិធីផ្ទាល់ Google Pixel ទាំង 2 ស៊េរី ដែលប្រើដោយ Android មាន​ដំណើរការ​ចូលក្នុងកម្មវិធី បានលឿនជាង iPhone X   ដែលប្រើដោយ iOS។

  1. កាមេរ៉ា

អ្នកណាៗក៏ដឹងដែរថា Pixel 2 & 2XL គឺមានកាមេរ៉ា តែមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែរូបភាពដែលចាប់បាន មានភាពច្បាស់ និង ព្រាលដាច់ល្អ ហើយទទួលបានពិន្ទុខ្ពស់ជាងគេទៀតផង ខណៈ iPhone X មាន​កាមេរ៉ា​ដល់ទៅ 2 គ្រាប់ តែទទួលបានក្រោម 1 ពិន្ទុ។

Pic 6

  1. មិនសូវមានកម្មវិធីដែលគិតលុយ

ភាគច្រើន កម្មវិធីល្អដែល មាននៅក្នុង App Store គឺតែងតែទាមទារគិតលុយ ចាប់ពី 1$ ឡើងទៅ ខណៈ Android មិនសូវជាមានកម្មវិធីគិតលុយ នៅក្នុង Play Store ទេ។

Pic 7

សរុបមក ទាំងនេះគឺសុទ្ធតែជាចំនុចពិសេសៗ​ច្រើន ដែល Pixel 2 & 2XL មាន និង ល្អជាង iPhone X  សូម្បីតែតម្លៃលក់នៅស្រុកយើង ក៏ស្មាតហ្វូនជំនាន់ថ្មីរបស់ Google មានតម្លៃទាបជាង iPhone X ផង​ដែរ។ ចុះអ្នកទាំងអស់គ្នា គិតយល់យ៉ាងណាដែរ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:42 PM, 14 November
  • ប្រភព: businessinsider
  • Tag: ទូរស័ព្ទ