ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ល្បី​ថា​កាមេរ៉ា Google Pixel 2 ខ្លាំង ​ឥលូវ​​បែរ​​ជា​​មាន​បញ្ហា​ថត​មិន​កើត ពេល​មាន​ភ្លើង​ចាំង​ដាក់

ល្បី​ថា​កាមេរ៉ា Google Pixel 2 ខ្លាំង ​ឥលូវ​​បែរ​​ជា​​មាន​បញ្ហា​ថត​មិន​កើត ពេល​មាន​ភ្លើង​ចាំង​ដាក់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចដឹងស្រាប់ Google Pixel 2 នេះរូបរាងមិនសូវបានទេ តែបើគេទិញនោះ គឺដោយសារ​កាមេរ៉ា​ហើយ​។ អ្វីដែលពិសេសនោះ វាជាប់ពិន្ទុនៅវេបសាយ DXOMARK ដែលបានខ្ពស់ជាងគេដល់ទៅ 98 ពិន្ទុឯណោះ ទាំង​ការ​ថតរូបភាពក៏យកបានរូបភាពច្បាស់ និងការថត វីដេអូ​មាន​សមត្ថភាព​ខ្ពស់​ទប់​​រំញ័រ​បាន​ល្អ​ទៀត​ផង។

pic 1

Final 1000x150 copy

ប៉ុន្តែថ្មីៗនេះបែរ​ជា​មានបញ្ហាទៅលើអ្នកប្រើប្រាស់ Google Pixel 2 មួយចំនួនតូច ទៅវិញ​ហើយ​បញ្ហា​​នោះ​កើត​ឡើង​ទៅ​លើ​កាមេរ៉ា​របស់​ស្មាតហ្វូននេះតែម្ដង។ ដោយអ្នកប្រើប្រាស់ Google Pixel 2 បាន​អោយ​ដឹងថា កាមេរ៉ារបស់ ស្មាតហ្វូននេះមានការចេញខ្សែ​បន្ទាត់ខ្មៅព្រៀកៗ នៅ​ពេល​ដែល​គេ​យក​ទៅ​ថត​មាន​ពន្លឺភ្លើង LED ចាំងមក រឺពន្លឺអំពូលភ្លើង។ ធ្វើអោយមានអ្នកប្រើប្រាស់ស្មាតហ្វូន​នេះ​មួយ​ចំនួនមានការងឿង​ឆ្ងល់​មែន​ទែនមិនដឹង ពីមូលហេតុអ្វី និងមានការអន់ចិត្តដែរនៅពេលស្រលាញ់​ស្មាតហ្វូនដែល​មាន​កាមេរ៉ា​ល្អ​ជាង​គេ បែរជាទិញមកហើយ មានបញ្ហាកាមេរ៉ាទៅវិញ។ សម្រាប់​បញ្ហា​លោត​ខ្សែ​បន្ទាត់​ខ្មៅ​ព្រៀកៗ​នេះ​ផង​ដែរ ប្រសិនបើថតនៅពេលថ្ងៃគឺមិនកើតអ្វីទេ តែថតពេលយប់ ហើយ​មាន​អំពូល​ភ្លើង​ចាំងនោះទេដែល​ធ្វើអោយមានបញ្ហា​នេះកើតឡើងបាន។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហា​នេះក៏​បាន​ធ្វើ​អោយ​បុរសម្នាក់ដែលមាន Google Pixel 2 ទើបតែទិញនោះបានបង្ហោះ​ជាវីដេអូបង្ហាញ ទៀតផង​និង​មាន​អារម្មណ៍អន់ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ ដែលស្មាតហ្វូនល្បីពីកាមេរ៉ា ទិញម​ក​ដោយសារ​កាមេរ៉ាវា​នឹង​ហើយ​តែ​បែរមាន​បញ្ហា​ដូច្នេះទៅវិញ។

ទស្សនាវីដេអូបង្ហាញពីបញ្ហាកាមេរ៉ា Google Pixel 2៖

វីដេអូប្រៀបធៀបការថតរវាង Pix​el  និង Pixel 2៖

យើងខ្ញុំសូមបញ្ជាក់ផងដែរសម្រាប់បញ្ហានេះគឺមិនមែនកើតទៅលើ អ្នកប្រើប្រាស់ Pixel 2 មួយចំនួន​តូច​ប៉ុណ្ណោះ។ ក្រុមហ៊ុន Google នេះក៏ប្រហែលនឹងកុំពុងរកវិធីដោះស្រាយផងដែរ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 3:57 PM, 14 November
  • ប្រភព: Gsm Arena
  • Tag: ទូរស័ព្ទ