ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Corvette ZR1 2019 បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​ជាមួយ​ម៉ាស៊ីន Supercharged V8 និង​កម្លាំង​ដល់ 755 សេះ

Corvette ZR1 2019 បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​ជាមួយ​ម៉ាស៊ីន Supercharged V8 និង​កម្លាំង​ដល់ 755 សេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុន Chevrolet បាន​បញ្ចេញ​នូវ​រថយន្ដ​ដ៏​ថ្មីស្រឡាង​មួយ មាន​កម្លាំង​ខ្លាំង​ក្លា​មួយ​ម៉ូឌែល​គឺ Corvette ZR1 ស៊េរី​ឆ្នាំ 2019 វា​ត្រូវ​បាន​រចនា​យ៉ាងពិសេសសម្រាប់អ្នកដែលស្រលាញ់រថយន្ដស្ព័រ មាន​រចនាបថ​កាច និងមានល្បឿនលឿនលើសពីការរំពឺងទុក។ ហើយវានឹងចេញមកដើម្បីប្រជែងជាមួយនឹង Acura NSX, Audi R8 និង Porsche 911 Turbo ជាដើម។

The fastest, most powerful production Corvette ever – the 755-

Final 1000x150 copy

បើមើលទៅរូបរាងខាងក្រៅរបស់ Corvette ZR1 មួយភ្លែត វាស្រដៀងទៅនឹង Corvette ជំនាន់មុនៗខ្លះៗ​ដែរ​ត្រង់​ចំណុច​មួយ​ចំនួន ប៉ុន្តែវាមានរូបរាងឡូយជាង និងសាកសមជារថយន្ដឆ្នាំ 2019។ ផ្នែកខាងមុខ​របស់​វាមានរាង​ទាប​ដូចជារថយន្ដស្ព័ររបស់ក្រុមហ៊ុនដទៃទៀតដែរ និងមានអំពូលចង្កៀង LED វែងដែល​បត់​​ជ្រុង​យ៉ាង​ស្រស់ស្អាត។ ចំណែកផ្នែកខាងក្រោយរបស់វាវិញ មានការរចនាដូច​ជា​រថយន្ដ​ប្រណាំង​អញ្ចឹង វា​មាន​កន្ទុយត្រី និង​បំពង់​ខ្យល់​ដល់​ទៅ 4 ឯណោះ។

1 2

រថយន្ដនេះជាប្រភេទរថយន្ដស្ព៊័រ ដូចនេះវាមានកៅអីអង្គុយតែ 2 ប៉ុណ្ណោះ ដោយត្រូវបាន​ស្រោប​ដោយ​ស្បែក​ដែល​អាច​ផ្លាស់​ប្តូរ​សីតុណ្ហភាពបាន រីឯចង្កូត​ដៃរបស់​វា​ក៏មិនប្រដាប់បញ្ជាច្រើនដូចជា​រថយន្ដ​គ្រួសារ​ដែរ ប៉ុន្តែអ្វីដែលវាផ្តោតខ្លាំងនោះគឺ កម្លាំងម៉ាស៊ីន។ Chevrolet បានបំពាក់កម្លាំងម៉ាស៊ីនយ៉ាងល្អនៅលើ Corvette ZR1 នេះ ដោយវាត្រូវបានបំពាក់ម៉ាស៊ីន 6.2 លីត្រ LT5 V-8 ជាប្រភេទម៉ាស៊ីន Supercharged ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ ​755 សេះ និងល្បឿនបង្វិល 715 pounds-feet។ ចំពោះ​កម្លាំង​វានេះ គឺស្ថិតនៅលំដាប់កំពូលហើយ មិនចាញ់រថយន្ដរបស់ក្រុមហ៊ុនដទៃឡើយ ដែលក្រុម​ហ៊ុន Chevrolet អះអាងថាវាអាចនឹងមានល្បឿនអតិបរមាដល់ទៅ 338 ក្នុងមួយម៉ោងឯណោះ ជាមួយ​នឹង​ប្រអប់​លេខ​ចំនួន 7 សម្រាប់​លេខ​ដៃ និង​ជម្រើស​ប្រអប់​លេខ 8 សម្រាប់លេខអូតូ។

3 4 5 6 The fastest, most powerful production Corvette ever – the 755- 8

សម្រាប់​ពេលនេះ គឺគ្រាន់តែជាការដាក់បង្ហាញដំបូង​របស់ Corvette ZR1 តែប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ក៏​មិនទាន់​មានវាលក់ជាផ្លូវការដែរ អញ្ចឹងចំពោះលក្ខណៈសម្បត្តិលំអិតអំពីវា នៅមិនទាន់ដឹងនៅឡើយទេ។ Corvette ZR1 2019 នឹងមានលក់ជាផ្លូវការចាប់ពីខែ មិថុនា ឆ្នាំ 2018 ខាងមុខនេះ ដែលតម្លៃ​របស់​វា​ចាប់​ពី 130,000 ដុល្លារ​ឡើងទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:48 PM, 14 November
  • ប្រភព: First Post
  • Tag: ទូរស័ព្ទ