ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    HomePod ជំនាន់​ក្រោយ​របស់ Apple នឹង​​មាន​​មុខងារ​​ស្កេន​មុខ Face ID ដែរ

HomePod ជំនាន់​ក្រោយ​របស់ Apple នឹង​​មាន​​មុខងារ​​ស្កេន​មុខ Face ID ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

HomePod ជាកូន​បាស​បញ្ចេញ​សម្លេង​ដែល​មាន​ភាពវ័យឆ្លាត​មួយ ត្រូវ​បាន​ក្រុមហ៊ុន Apple ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កន្លងទៅ ហើយវាត្រូវបានអ្នកប្រើប្រាស់​ជាច្រើន​គាំទ្រ និងកោតសរសើរទៅលើគុណភាពសម្លេងដែល HomePod ផ្ដល់ឲ្យនៅតាមគេហដ្ឋាន ឬនៅតាម​ទីតាំង​ផ្សេងៗ។ ជាងនេះទៅទៀត ក្រៅពីការផ្ដល់សម្លេងបានពិរោះល្អ HomePod គឺជាកូនបាស​មាន​ភាព​វ័យឆ្លាតមួយ​ ដែល Apple បានបំពាក់ជាមួយឈីប​ A8 អមមកជាមួយ RAM ទំហំ 1GB និង​មាន​អេក្រង់ LED តូចមួយនៅខាងលើ ដើម្បីបង្ហាញដំណឹងទៅដល់ម្ចាស់របស់វាថែមទៀត ពិសេស​ប្រើប្រាស់​​ជាមួយនឹង Siri។

Keynote Address Opens Apple Worldwide Developers Conference

Final 1000x150 copy

HomePod ជំនាន់ទីមួយវាឆ្លាតត្រឹមកម្រិតនៃបច្ចេកវិទ្យានាឆ្នាំ 2017 នេះ ហើយ​ដំណឹងចុងក្រោយ​បាន​ចេញ​ផ្សាយឲ្យដឹងថា ក្រុមការងាររបស់ Apple បានកំពុងសម្ងំច្នៃប្រឌិត HomePod ជំនាន់ទី 2 ឲ្យកាន់​តែ​មាន​ភាពវ័យឆ្លាតថែមមួយកម្រិតទៀត ហើយមុខងារធំជាងគេបំផុត​មួយ ដែលនឹងចេញនៅលើ HomePod ជំនាន់ទី 2 នោះគឺមុខងារស្កេនមុខ ឬហៅជាផ្លូវការថា Face ID ដែលមុខងារនេះ នឹង​កាន់​តែ​មាន​ភាពប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់ សូម្បីតែ iPad ជំនាន់ក្រោយក៏នឹង​ត្រៀម​បំពាក់ម​ក​ជាមួយមុខងារស្កេនផ្ទៃមុខដូចគ្នា អាចនិយាយបានថា វានឹងក្លាយជាមុខងារសុវត្ថិភាពគោលរបស់ Apple Echo System។

2

ការបំពាក់មកជាមួយនឹងមុខងារស្កេនផ្ទៃមុខនៅលើកូនបាសវ័យឆ្លាត អាចនឹងចោទជាចម្ងល់​ទៅ​ដល់​អ្នក​ប្រើប្រាស់​ទូទៅ ព្រោះថាហេតុអ្វីបានជា Apple ចាំបាច់ដាក់មុខងារស្កេនមុខធ្វើអ្វី? ដើម្បីប្រព័ន្ធសុវត្ថិភាព ឬ​យ៉ា​ណា? ជុំវិញរឿងខាងក្រោយនេះ យើងអាចនឹងមិនទាន់ដឹងច្បាស់អំពីគម្រោងនាថ្ងៃអនាគតរបស់ Apple ព្រោះថា Apple ចង់ឲ្យផលិតផលទាំងអស់របស់ខ្លួនដំណើរការជាប្រព័ន្ធតែម្ដង ធ្វើឲ្យអ្នក​ប្រើ​ប្រាស់​ទាំងអស់មានភាពងាយស្រួលក្នុងការគ្រប់គ្រងចាប់តាំងពីទូរស័ព្ទ ថេប្លេត រហូតដល់ឧបករណ៍​ដែល​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​ថែម​ទៀត។

3

ដូច្នេះឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ WWDC យើងអាចនឹងឃើញ HomePod ជំនាន់ទី 2 បង្ហាញខ្លួន​ជា​ផ្លូវ​ការ​ក៏ថាបាន ព្រោះ Face ID នឹងកាន់តែមានសុពលភាពកាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អតិថិជនរបស់ Apple​ ទាំងអស់ជុំវិញពិភពលោក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 1:36 PM, 14 November
  • ប្រភព: BGR
  • Tag: Accessories