ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញ​ម៉ូនីទ័រ​មាន​ភ្លើង RGB ល្បឿន Refresh Rate 144 Hz និង​អេក្រង់​កោង​ទៀតផង

Asus ចេញ​ម៉ូនីទ័រ​មាន​ភ្លើង RGB ល្បឿន Refresh Rate 144 Hz និង​អេក្រង់​កោង​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការចេញម៉ូនីទ័ររបស់ក្រុមហ៊ុន Asus ដូចដឹងស្រាប់គឺចេញសឹងតែរាប់ភ្លេចទៅហើយ តែក្រុមហ៊ុនមួយនេះ ក៏មិនចេញ ដដែលៗដែរ។ ដោយចេញម្ដងៗ តែងតែអភិវឌ្ឍ ផលិតផលម៉ូនីទ័រ អោយប្លែក និងតម្រូវចិត្ត អ្នកប្រើប្រាស់ទូទៅ អោយកាន់តែមានជំរើស ច្រើនទៀតផង។

cover

Final 1000x150 copy

ថ្មីៗនេះក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញ នូវម៉ូនីទ័រ ត្រកូល ROG Strix ស៊េរីថ្មី ទៀតហើយ មានម៉ូឌែលលេខ XG32VQ។ វាមានទំហំអេក្រង់ 32 អ៊ីញនិងកោង ហើយមានកម្រិត បង្ហាញរូបភាព 2560 x 1440 ភិចសែល។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូនីទ័រនេះ មានល្បឿន Refresh Rate 144 Hz ឯណោះ ភ្ជាប់ជាមួយនឹង បច្ចេកវិទ្យា FreeSync របស់ AMD ដូច្នេះប្រសិន ចង់បាននូវ Refresh Rate ខ្ពស់ ដូចខាងលើនេះ ទាល់តែកុំព្យូទ័រ មិត្តអ្នកអានប្រើប្រាស់ ក្រាហ្វិចកាត AMD ផងដែរ។ បន្ថែមទៀតនោះ ក្រុមហ៊ុន Asus ក៏បានភ្ជាប់មក ជាមួយនឹង បច្ចេកវិទ្យា sRGB អោយម៉ូនីទ័រនេះ អាចបន្ថែមពណ៌ កាន់តែដិត នៅលើអេក្រង់ និងច្បាស់ខ្លាំងដល់ទៅ 125 ភាគរយ និង មុខងារពន្លឺ នៃអេក្រង់មាន 300 cd/mនិងអាចបង្ហាញ បានមុំ 178 ឌឺក្រេ នៃ 178 ឌឺក្រេ ទៀតផងមានន័យថា ទោះយើងធ្វើការមើល ពីជំហៀង នៃម៉ូនីទ័រនេះ មិនថា ជំហៀងខាងស្ដាំ រឺខាងឆ្វេង ទោះមិនអង្គុយចំកណ្ដាល ក៏អាចយើងអាចមើលឃើញ ច្បាស់ដដែល។ បើនិយាយពីរន្ធដោត របស់វាវិញនោះ វាមានរន្ធជំនាន់ថ្មី ច្រើនដូចជា រន្ធ Display Port 1.2, mini-DisplayPort 1.2  និង HDMI 1.4a។ មិនត្រឹមតែ​ប៉ុណ្ណោះ អ្វីដែលអស្ចារ្យទៀត នោះក្រុមហ៊ុន Asus​ បន្ថែមននូវបច្ចេកវិទ្យា ថ្មីទៀតនោះ ដែលធ្លាប់​តែមាន ​នៅ​លើ Motherboard និងក្រាហ្វិចកាត របស់ Asus ខ្លួនផ្ទាល់ ដែលជាបច្ចេកវិទ្យា Aura Sync ភ្លើង RGB នោះអីឡូវនេះ ក្រុមហ៊ុនមួយនេះ ក៏បានដាក់បញ្ចូល ជាមួយ ម៉ូនីទ័រ ROG Strix XG35VQ នេះដែរ​ហើយ​ ដែលវាមានភ្ជាប់ ជាមួយ ភ្លើង RGB Aura Sync នៅពីក្រោយទៀតផង ហើយយើង ក៏អាចធ្វើការ ​គ្រប់​គ្រង​ភ្លើងពណ៌ ជាមួយនឹងកម្មវិធី​ របស់ Asus បានផងដែរ។

2 pic 1

ទាំងនេះគឺជាមុខងារ និងពត៌មានត្រួសៗ ដែលក្រុមហ៊ុន Asus ទើបតែដាក់ បង្ហាញនៃ ម៉ូនីទ័រ​មួយ​នេះ ​ហើយ​ក្រុមហ៊ុន Asus នេះ ក៏មិនទាន់ចេញលក់នូវម៉ូនីទ័រ នេះផងដែរ គ្រាន់តែដាក់បង្ហាញ អោយដឹងមុន ​សិន​ប៉ុណ្ណោះ ​ចំពោះថ្ងៃដាក់លក់ វិញនោះអាច នឹងចេញ នៅឆ្នាំក្រោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 11:55 AM, 14 November
  • ប្រភព: Tech Power Up
  • Tag: កុំព្យូទ័រ