ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple បញ្ចេញ​កំណែ Update iOS ជំនាន់ 11.2 Beta 3 ថ្មី (នេះ​គឺ​ជា​អ្វី​ដែល​បាន​កែប្រែ)

Apple បញ្ចេញ​កំណែ Update iOS ជំនាន់ 11.2 Beta 3 ថ្មី (នេះ​គឺ​ជា​អ្វី​ដែល​បាន​កែប្រែ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

មកដល់ថ្ងៃនេះ Apple បានបញ្ចេញកំណែ Update ថ្មីមួយផ្សេងទៀតហើយ ដែលវាគឺជា Beta ទី 3 របស់ iOS ជំនាន់ 11.2 ថ្មី ចេញជំនួសកំណែ Update នៅលើ iOS 11.2 Beta  2 បានចេញកាល ពីរសប្ដាហ៍ កន្លងទៅ។ ជាមួយនឹង Beta 3 ថ្មីនេះ Apple ផ្ដោតសំខាន់ ទៅលើការកែប្រែ និងជួសជុល បញ្ហានៅលើមុខងារ Wallpaper, Apple Pay Cash និងមុខងារគ្រប់គ្រង ទៅលើការប្រើប្រាស់ ទូទៅមួយចំនួន ផ្សេងទៀតដូចជា៖

  • New Message Explaining Wi-Fi Control Center toggle
  • Wi-Fi toggle now white when disconnected
  • New message explaining Bluetooth Control Center toggle
  • Bluetooth toggle now white when disconnected
  • New Control Center Lock screen underline indicator in upper right-hand corner

ទាំង 5 ខាងលើគឺជាការកែប្រែធំនៅលើ Beta ទី 3 នេះ មានន័យថា Apple នៅមានចំនុចជាច្រើន ផ្សេងទៀត ត្រូវធ្វើការដោះស្រាយ នៅលើ Beta ទី 4 មុននឹងសម្រេចចិត្ត បញ្ចេញ iOS 11.2 ជាផ្លូវការ។ អ្វីដែលយើង សង្កេតឃើញខ្លាំង ជុំវិញការកែប្រែនេះ គឺថា Beta 3 នេះ បានកែសម្រួល iOS សម្រាប់ប្រើនៅលើ iPhone X ច្រើនជាជាង នៅលើ iPhone 8/8 Plus ឬ iPhone និង iPad ស៊េរីចាស់ៗច្រើន ព្រោះ Apple បានបន្ថែមមកជាមួយនឹង បទពិសោធន៍ថ្មីជុំវិញ ការប្រើប្រាស់ ដែលមានបង្ហាញ នៅក្នុងវីដេអូខាង ក្រោមនេះ៖

យ៉ាងណាក៏ដោយ Apple យើងនៅមិនទាន់ទទួលបាន ដំណឹងថា តើពេលណាបាន Apple បញ្ចេញ iOS 11.2 ចេញជាផ្លូវការនោះទេ តែមិនយូរនោះទេ គឺឆាប់ៗនេះឯង ព្រោះជំនាន់ Beta លោតដល់ 3 ទៅហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:23 AM, 14 November
  • ប្រភព: 9to5mac
  • Tag: ទូរស័ព្ទ