ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Oppo F3 Plus បាន​បញ្ចេញ​ម៉ូឌែល​ថ្មី​ដែល​មាន​រ៉េម​ដល់​ទៅ 6GB

Oppo F3 Plus បាន​បញ្ចេញ​ម៉ូឌែល​ថ្មី​ដែល​មាន​រ៉េម​ដល់​ទៅ 6GB

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Oppo F3 Plus ដែលបានប្រកាសចេញកាលពីដើមឆ្នាំ 2017 កន្លងទៅនេះ ទទួលបានការចាប់ អារម្មណ៍ខ្លាំង ពីសំណាក់អ្នក ដែលចូលចិត្តថតរូប Selfie ព្រោះវាបានបំពាក់ មកនូវកាមេរ៉ា យ៉ាងល្អ ដោយខាងមុខជា កាមេរ៉ាភ្លោះ និងខាងក្រោយ ក៏បានបំពាក់ Sensor ល្អផងដែរ។ ហើយសម្រាប់កម្លាំង ម៉ាស៊ីនរបស់វាទៀតសោត គឺស្ថិតនៅចំណុចល្អ ផងបង្គួរផងដែរ។

cover

Final 1000x150 copy

ហើយនៅពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Oppo បានបញ្ចេញនូវ Oppo F3 Plus មួយម៉ូឌែលទៀត ដែលមានកម្លាំងម៉ាស៊ីន កាន់តែប្រសើរ ដោយបំពាក់រ៉េមទំហំ ដល់ទៅ 6GB មិនឱ្យចាញ់ក្រុមហ៊ុន ដទៃនោះទេ។ ដូចនេះការប្រើប្រាស់ បើកកម្មវិធីរបស់អ្នក នឹងមានភាពប្រសើរ ជាងមុនប្រហែលជា 50% ឯណោះ។ ចំពោះលក្ខណៈសម្បត្តិ ផ្សេងដទៃទៀត វានៅតែជារបស់ Oppo F3 Plus ដដែលទាំងអស់ ដោយ ប្រើប្រាស់បន្ទះឈីប Snapdragon 653 ជាប្រភេទ Octa-Core និងមានទំហំ ផ្ទុកទិន្នន័យ 64GB ដដែល។ វាមានកាមេរ៉ា ល្អមែនទែន ដោយកាមេរ៉ាខាងមុខ របស់វាគឺ មានដល់ទៅ 2 គ្រាប់ ដោយមួយ មានទំហំ 8 មេហ្គាភិចសែល អាចថតរូប ក្នុងកម្រិត Wide-Angle ទទួលបាន Background ធំ និងមួយ ទៀតទំហំ 16 មេហ្គាភិចសែល សម្រាប់ថតក្នុង កម្រិតមុំធម្មតា ដែលលទ្ធផលក្នុង ការថតរូប នឹងធ្វើឲ្យម្ចាស់ របស់ស្មាតហ្វូននេះ ពេញចិត្ត ជាមួយនឹងកម្រិត Detail រូបភាពច្បាស់ និងម៉ដ្ឋរលោង ប្រសើរជាង ស្មាតហ្វូនដទៃ ផ្សេងទៀត។ ចំនែកកាមេរ៉ា ខាងក្រោយទំហំ 16 មេហ្គាភិចសែល ប្រើប្រាស់ សេនស័ររបស់ SONY លេខ IMX398 មានកម្រិត Aperture​ ធំបំផុត f/1.7 និងមានភ្លើង LED 2 គ្រាប់សម្រាប់ជួយ ទៅដល់ ការថតរូប និងវីដេអូនៅ ទីងងឹត និងពេលយប់។

1

ស្មាតហ្វូន Oppo F3 Plus នេះនឹងមានលក់នៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះហើយ នៅទីផ្សារប្រទេសឥណ្ឌា មុនគេតែម្តង ដោយតម្លៃរបស់វា ចាប់ពីខ្ទង់ 350 ដុល្លារទៅ។ ហើយសម្រាប់ទីផ្សារ ប្រទេសខ្មែរយើងវិញ នៅមិនទាន់ដឹងថា អាចនឹងមានវត្តមាន ឬក៏អត់ទេ។

ទស្សនាវីឌីអូបង្ហាញលក្ខណៈសម្បត្តិ Oppo F3 Plus ពីខេមបូរីផត៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:05 AM, 14 November
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ