ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ឆ្នាំ​ក្រោយ Apple អាច​នឹង​មាន iPhone ដល់​ទៅ 3 ស៊េរី ដែល​មាន​រចនាបថ​ដូច iPhone X

ឆ្នាំ​ក្រោយ Apple អាច​នឹង​មាន iPhone ដល់​ទៅ 3 ស៊េរី ដែល​មាន​រចនាបថ​ដូច iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone X ទើបតែបានបើកអោយដំណើរការលក់ នៅតាមបណ្តា ប្រទេសផ្សេងៗ កាលពីសប្តាហ៍ មុននេះប៉ុណ្ណោះ ជាមួយនឹងតម្លៃ រាងថ្លៃបន្តិច ផងដែរ។ ស្មាតហ្វូនមួយនេះ មានចំនុចខុស ច្រើនពី iPhone ដទៃទៀត ដែលធ្វើអោយគ្រប់គ្នា ពេញចិត្តមិនស្ទើរ ជាមួយនឹងមុខងារ កាមេរ៉ាថ្មី, បច្ចេកវិទ្យាថ្មីៗ និង ជាពិសេសគឺ អេក្រង់លាតថ្មីតែម្តង។

Cover

Final 1000x150 copy

ថ្មីៗនេះ លោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប មកពីក្រុមហ៊ុន KGI Securities បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយលោករំពឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញខ្លូន នូវវត្តមាន iPhone ចំនួន 3 ស៊េរី នៅឆ្នាំ 2018។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនទាំង 3 ស៊េរី​នេះ នឹងមានបំពាក់នូវ អេក្រង់លាតជំនាន់ថ្មី, បំពាក់ប្រព័ន្ធ កាមេរ៉ា TrueDepth និង​ ដោះសោរ ដោយប្រើ Face ID ដូច iPhone X ដែរ។ លោក Kuo បានបន្តទៀតថា iPhone ជំនាន់ថ្មី ឆ្នាំក្រោយនេះ នឹងមានទំហំអេក្រង់ ខុសៗគ្នា ដោយទី 1 មានទំហំអេក្រង់ 5.8 អ៊ីង ប្រភេទ OLED ដូច iPhone X ដែរ , ទី 2 មានទំហំ 6.1 អ៊ីង ប្រភេទ TFT-LCD និង ចុងក្រោយ មានទំហំ 6.5 អ៊ីង ប្រភេទ OLED ប៉ុន្តែកម្រឹត បង្ហាញរូបភាព គឺខ្ពស់ជាង iPhone X។

Pic 1

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាគ្រាន់តែជាការ រំពឹងទុកពី លោក Kuo តែប៉ុណ្ណោះ ហើយការ ពិតបែបណានោះ ក៏យើងនៅមិន ទាន់អាច ប្រាកដបាន នៅឡើយដែរ មានតែរង់ចាំមើល ព័ត៌មានផ្លូវការពី ក្រុមហ៊ុន Apple ទាំងអស់គ្នា ទើបអស់ចិត្ត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:43 AM, 14 November
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ