ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន 3 ស៊េរី​ចុង​ក្រោយ​របស់ Apple បញ្ចេញ​លក់​ក្នុង​រយៈពេល​ខុស​គ្នា ឯចំនួន​លក់​​ចេញ​បាន​ខុស​ពី​ការ​រំពឹង​ទុក

ស្មាតហ្វូន 3 ស៊េរី​ចុង​ក្រោយ​របស់ Apple បញ្ចេញ​លក់​ក្នុង​រយៈពេល​ខុស​គ្នា ឯចំនួន​លក់​​ចេញ​បាន​ខុស​ពី​ការ​រំពឹង​ទុក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

វាមានរយៈពេល 2 ខែ​ហើយ ដែល​ក្រុម​ហ៊ុន Apple បាន​ធ្វើការ​ដាក់​បង្ហាញ ស្មាត​ហ្វូន​ជំនាន់​ថ្មី ទាំង 3​ស៊េរី​ របស់​ពួក​គេ អោយ​ពិភព​លោក បាន​ឃើញ និង បានប្រើប្រាស់។ ប៉ុន្តែបើសម្រាប់ការចេញលក់ គឺ​មានរយៈ​ពេលខុសគ្នា ដោយ Apple បានបញ្ចេញ iPhone 8 & 8 Plus មកមុន និង iPhone X ចេញ​លក់​ក្រោយគេ 1ខែ ជាមួយនឹងតម្លៃថ្លៃជាងគេផងដែរ។ តើមិត្តអ្នកអាន មានដឹងទេថា ការលក់ស្មាតហ្វូន មុនក្រោយបែបនេះ មួយណាលក់ដាច់ជាង?

Cover

Final 1000x150 copy

កាលពីពេលថ្មីៗនេះ លោក Ming-Chi Kuo ដែលជាអ្នកវិភាគមួយរូប មកពី KGI បានចេញផ្សាយ​កំណត់​ត្រាមួយទៀត ដោយព្យាករណ៍ពីដំណើរការ នៃការលក់នូវស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុន Apple​។ លោក Kuo បានប៉ាន់ប្រមាណថា ទូរស័ព្ទ iPhone X នឹងលក់បានចន្លោះពី 22 ទៅ 24 លានគ្រឿង​នៅ​ត្រី​មាសចុងក្រោយនៃឆ្នាំនេះ លើសពីការរំពឹងទុករបស់ Apple និង នៅតែអាចរក្សា​បាន​នូវ​ស្ថេរភាព​បាន​ល្អប្រសើរ រហូតដល់ដើមខែមីនាឆ្នាំ 2018 ថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថានឹងកើន​ឡើង​ចន្លោះ​ពី 35% ទៅ 45% នៅត្រីមាសក្រោយ ហើយវាអាចនឹងកា្លយជា កង្វះខាតមួយ​សម្រាប់​ការ​ផ្គត់​ផ្គង់​ ដល់ការលក់នៅទូទាំងពិភពលោកផងដែរ។ ចំណែកឯលក់ទូរស័ព្ទ iPhone 8 គឺមានការលក់​បាន​ក្នុង​កម្រិតទាបជាងពីការរំពឹងទុក ហើយ Apple នឹងកាត់បន្ថយការផលិតស្មាតហ្វូនមួយនេះ នៅក្នុង​ពាក់​កណ្តាល​ត្រីមាសទី 1 នៃដើមឆ្នាំ 2018  ខណៈ iPhone 8 Plus វិញ មានការលក់ចេញបានល្អ ដូច​ការ​ព្យាករណ៍ទុក ក៏ព្រោះតែស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះដដែល តែមានសមត្ថភាពល្អជាងមុន និង អេក្រង់​ធំជាង iPhone 8។

Pic 1

ចុងក្រោយ លោក Kuo ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Apple ជាមួយនឹងដៃគូ ផលិតរបស់ខ្លួន គឺ Hon Hai នឹងធ្វើការផ្លាស់ប្តូរ ការផលិត iPhone 8 Plus អោយទាបជាងមុនបន្តិច ដើម្បីបង្កើនការផលិត iPhone X អោយ​គ្រប់គ្រាន់តាមតម្រូវការវិញ។ អញ្ចឹងចំនួន iPhone X អាចនឹងកើនចន្លោះពី 25 ទៅ 27 លាន​គ្រឿង សម្រាប់បំពេញ ការលក់នៅតាមទីផ្សារក្រៅប្រទេស នាមុនចុងឆ្នាំ 2017 នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:18 PM, 13 November
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ