ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មកមើល​ការ​ថត​វីដេអូ​ចេញពី Google Pixel 2 និង 2 XL ទោះ​បី​មាន​រំញ័រ​ខ្លាំង​ក៏​នៅ​តែ​ច្បាស់​ដែរ

មកមើល​ការ​ថត​វីដេអូ​ចេញពី Google Pixel 2 និង 2 XL ទោះ​បី​មាន​រំញ័រ​ខ្លាំង​ក៏​នៅ​តែ​ច្បាស់​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខេមបូរីផតយើងខ្ញុំក៏ធ្លាប់និយាយ​ពី​សមត្ថភាព និង​ពិន្ទុកាមេរ៉ា​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​របស់ Google ដែល​កប់ ខាង​កាមេរ៉ា​នេះ​ដែរ ដែលពិន្ទុកាមេរ៉ា​តាម គេហទំព័ររបស់ DXOMARK ទទួល​បាន​ពិន្ទុលើគេទាំងអស់នោះដល់ទៅ 98 ឯណោះ។

pic 1

Final 1000x150 copy

សម្រាប់ ស្មាតហ្វូន Google Pixel 2 និង 2 XL នេះមិនថាទាំងរូបភាពផ្ដិតយកបានពណ៌​ម៉ត់​ច្បាស់​ល្អ​នោះ​ទេ សូម្បីតែថតជាវីដេអូក៏អញ្ចឹងដែរ គឺថតបានល្អគ្រប់កាលៈទេសៈ​ទាំងអស់​ទោះ​បីវា​មាន​កាមេរ៉ា​តែមួយ​ មិន​ភ្លោះដូចកាមេរ៉ាកំពូលស្មាតហ្វូនដទៃក៏ដោយ។ នេះដោយសារវាមានមុខងារបន្ថែម​ជំនួយ​ក្នុង​ការ​ថតវីដេអូ​ច្រើន ដោះស្រាយពេលថតវីដេអូក្នុងពេលញ័រខ្លាំង ដោយវាអាចទប់រំញ័រ​ទាំង​នោះ​បានល្អ​ណាស់​ដែលមើលវីដេអូថតចេញពី ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ Google បានបង្ហោះមើលទៅ​ក្នុង​ស្ថាន​ភាព​អ្នកថត រង្គើរយ៉ាងណាក៏ដោយហាក់បីដូចជាស្មើរចាប់យកបានល្អដែរ។ ក្រុមហ៊ុន Google បានប្រកាស​ប្រាប់​លក្ខណៈសម្បត្តិស្មាតហ្វូន Google Pixel 2 និង 2 XL ហើយដែរ ដែល​ស្មាតហ្វូន​ទាំងពីរ បានអមមកជាមួយនឹង បច្ចេកវិទ្យាទប់រំញ័រ OIS និង EIS ម្ដងដល់ទៅពីរ​ឯណោះ​ដូច្នេះ​ធ្វើ​អោយ​វីដេអូនៅពេលថតចេញពីស្មាតហ្វូន របស់ Google ស៊េរីចុងក្រោយ​ទាំងពីរម៉ូឌែល​នោះ​ទប់រំញ័របាន​ទោះ​នៅ​ស្ថានភាពថតរលាក់ក៏ដោយ ក៏មិនមានភាពញ័រខ្លាំងដែរ។ បើចង់ដឹងវីដេអូថតចេញពី Google Pixel 2 និង 2 XL មានសមត្ថភាពទប់រំញ័រនោះសូមទស្សនានូវវីដេអូខាងក្រោមនេះ។

វីដេអូបង្ហាញពីសមត្ថភាពរំញ័រ៖

នៅខាងឆ្វេងជាការង្ហាញវីដេអូបិទ OIS និង EIS រីឯ ខាងស្ដាំវិញជាការបង្ហាញវីដេអូថតបើកមុខងារ OIS និង EIS។ សម្រាប់មិត្តអ្នកអានដែលមិន​ទាន់ចាប់កាន់ ​និងមិន​ទាន់ដឹងថាកាមេរ៉ារបស់ ស្មាតហ្វូន​ទាំង​ពីរម៉ូឌែលយ៉ាងនោះអាចធ្វើការទស្សនានូវវីដេអូដែលយើងខ្ញុំដាក់អោយបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 4:02 PM, 13 November
  • ប្រភព: Google
  • Tag: ទូរស័ព្ទ