ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    រូបភាព​ដែល​ថត​ចេញ​ពី​មុខងារ Lightning Effects លើ iPhone X ពិត​ជា​មិន​ធម្មតា (មានវីដេអូ)

រូបភាព​ដែល​ថត​ចេញ​ពី​មុខងារ Lightning Effects លើ iPhone X ពិត​ជា​មិន​ធម្មតា (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអាន ភាគច្រើន​ពិត​ជា​បាន​ដឹង​ហើយ​ថា កាមេរ៉ា​ដែល​បំពាក់​នៅ​លើ iPhone X គឺមាន​មុខងារ​ដែល​សំបូរ​បែប (Lightning Effects) ខុស​ពី iPhone ម៉ូឌែល​ផ្សេងៗ​ទៀត។ មុខងារទាំងនោះរួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ដែល​មុខងារ​ទាំង​នេះ ទទួលបានការពេញនិយម និង ការកោតសរសើរពីសំណាក់ អ្នកប្រើប្រាស់ផងដែរ។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ មានបុរសម្នាក់ បានបង្កើតវីដេអូមួយ ប្រៀបធៀបការថតលើមុខងារទាំង 5 នេះ នៅវាល​ខាង​ក្រៅ និង នៅក្នុង Studio ផ្ទាល់ ដោយយកសង្សាររបស់គាត់ ជាអ្នកដើរតួ​សម្រាប់ការថតនេះ។ រវាងការថតនៅកន្លែងវាល និង ក្នុងបន្ទប់ Studio តើ iPhone X អាចធ្វើការចាប់រូបភាព បាន​លក្ខណៈយ៉ាងណា? សូមទស្សនាវីដេអូ ដូចខាងក្រោមនេះ៖

ក្រោយពីបានទស្សនា វីដេអូនេះរួចហើយ យើងសង្កេតឃើញថា សម្រាប់ការថតនៅវាលខាងក្រៅ គឺ​អាច​ធ្វើ​ការចាប់រូបភាពបានល្អតែម្តង លើមុខងារ Natural Stage, Stage Light និង Stage Light Mono ចំណែក​ឯរូបភាព ដែលថតលើមុខងារ​ Studio Light និង Contour Light អាចចាប់រូបភាព​បាន​ល្អដែរ តែពណ៌រាងឆេះបន្តិច។ បើចំពោះ ការថតនៅក្នុងបន្ទប់ Studio វិញ iPhone X ដើរតួរបានយ៉ាង​ល្អមែន​ទែន លើមុខងារទាំង 5 នេះ ដោយរូបភាពដែលចាប់បាន គឺមិនចាញ់ពពួកកាមេរ៉ា Digital ប៉ុន្មាន​ទេ ទាំង​សាច់​ពណ៌ និង Bokeh Effect។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ លើ​មុខងារ​ទាំងនេះ សម្រាប់​ការថតចេញពី iPhone 10 នេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 2:56 PM, 13 November
  • ប្រភព: iClearified
  • Tag: ទូរស័ព្ទ