ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    លោតៗ តែ​អាច​ញៀន​ជាមួយ​នឹង​ហ្គេម​មួយ​នេះ!

លោតៗ តែ​អាច​ញៀន​ជាមួយ​នឹង​ហ្គេម​មួយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នា ធ្លាប់​លេងហ្គេម ដូចជា Flappy Bird រួច​មក​ហើយ ដែល​វា​ធ្វើអោយ​យើង លេ​ង​វា​យ៉ាង​ញៀន តែ​ម្តង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដើម្បីប្រជែង​តំណែង អ្នកណាលេងបាន ពិន្ទុខ្ពស់ជាងគេ។ សម្រាប់​ថ្ងៃនេះ ខ្ញុំមានហ្គេម មួយផ្សេងទៀត ចង់ណែនាំ អ្នកទាំងអស់គ្នា អោយបានស្គាល់ ដោយវា មានរបៀប​លេង ស្រដៀងនឹង Flappy Bird ដែរ គឺចុចដើម្បីអោយ តួអង្គលោត។

Cover

Final 1000x150 copy

ហ្គេមនេះ មានឈ្មោះថា Stack Jump ទើបនឹងចេញជំនាន់ថ្មីទេ ហើយហ្គេមនេះទៀតសោត បើអ្នក​ដាក់​ចិត្ត ចង់បានពិន្ទុខ្ពស់ ឬប្រកួតជាមួយនរណាម្នាក់នោះ អ្នកអាចនឹងលង់ខ្លួន ដោយការលោត ដើម្បីគេច​ផុត ពីផ្ទាំងថ្ម ដែលហោះមកតំរៀបគ្នា ជាជួរគពីលើគ្នា។

Stack Jump អាចលេងបាន ទាំងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយវាត្រូវការ ទំហំ​ផ្ទុកតែ 34.95MB តែប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ ចង់សាកថា ញៀនរឺមិនញៀន អាចដោនឡូត មកលេង តាម Link ខាងក្រោមនេះបាន៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 2:51 PM, 13 November
  • ប្រភព: VooDoo
  • Tag: កម្មវិធី & ហ្គេម