ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ដល់​ចុង​ឆ្នាំ​នេះ ហ្គេម​ចេញ​ក្នុង Steam មាន​ចំនួន​ច្រើន​ខ្លាំង ស៊ី​ដាច់​ចំនួន​ចេញ​កាល​ពី 10 ឆ្នាំ​មុន​ទៅ​ទៀត

ដល់​ចុង​ឆ្នាំ​នេះ ហ្គេម​ចេញ​ក្នុង Steam មាន​ចំនួន​ច្រើន​ខ្លាំង ស៊ី​ដាច់​ចំនួន​ចេញ​កាល​ពី 10 ឆ្នាំ​មុន​ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Steam មិនត្រឹមតែជាកម្មវិធីប្រមូល​ផ្ដុំហ្គេម​ដែល​អ្នក​ចូល​ចិត្តលេង​រាល់​ថ្ងៃនោះ​ទេ Steam ក៏ជា​ទីផ្សារ​អេឡិច​ត្រូនិច Online ធំមួយ​ក្នុង​ពិភពលោក មាន​ដាក់​លក់​ហ្គេមគ្រប់ប្រភេទ និងច្រើនហួសនិស្ស័យ សុទ្ធសឹងជាហ្គេមដែលត្រឹមត្រូវស្របច្បាប់ ដោយហ្គេមខ្លះត្រូវបានដាក់លក់ ហើយ​ហ្គេមខ្លះទៀត​ក៏​អាច​ទាញ​យក​ទៅលេងដោយ Free មិនគិតប្រាក់ផងដែរ។

1

Final 1000x150 copy

ពីមួយឆ្នាំទៅមួយឆ្នាំអត្រានៃការកើនឡើងនៃហ្គេម ដែលបានបង្ហោះលក់ និងបង្ហោះឲ្យលេ​ងក្នុង​ទីផ្សារ​មាន​ចំនួនកើន​ឡើង​គួរ​ឲ្យ​កត់សំគាល់ រហូតមកដល់ចុងឆ្នាំ​​ 2017 នេះ ដោយយើងទៅតាមទិន្នន័យរបស់​អ្នក​វិភាគ​លោក Daniel Ahmad និងលោក Niko បានប្រាប់ឲ្យដឹងថា មានហ្គេមច្រើនជាង 6000 ត្រូវ​បាន​បង្ហោះក្នុង Steam លក់ ដែលវាគឺជាចំនួនច្រើនខ្លាំង គឺស៊ីដាច់ឆ្នាំ 2016 ប្រមាណជា 1500 ហ្គេម​ឯណោះ​។ ចំនួននេះ បើប្រធៀបទៅនឹង 10 ឆ្នាំមុនឃើញថាជាចំនួនច្រើនជាងហ្គេមដែលចេញលក់​ចាប់​តាំង​ពីឆ្នាំ 2005 មកដល់ឆ្នាំ 2015 បូកបញ្ចូលគ្នាទៅទៀត មានន័យថាចំនួនហ្គេមវាច្រើនខ្លាំងពេក នោះក៏​ដោយ​សារតែ Steam ពុំបានពិនិត្យមើលទៅលើការអនុញ្ញាតឲ្យក្រុម Developer ធ្វើការបង្ហោះដាក់លក់ ឬដាក់ឲ្យលេង Free នោះទេ ផ្ទុយទៅវិញក្រុម Developer គ្រាន់តែបង់ប្រាក់ 100$ ជាការស្រេច ជា​ហេតុធ្វើឲ្យការបង្ហោះហ្គេមលក់នៅក្នុង Steam កាន់តែមានចំនួនកើនឡើងច្រើន។

2

រឿងមួយទៀតដែលធ្វើឲ្យហ្គេមកាន់តែរីកដុះដាលខ្លាំង ក៏ដោយសារ​តែ​បច្ចុប្បន្នប​ច្ចេកវិទ្យាបាន​បោះ​ជំហ៊ាន​ដល់​កម្រិត​ខ្ពស់​ទៅ​ហើយ ដូច្នេះការផលិត ឬបង្កើតហ្គេមអ្វីមួយពុំមានអ្វីពិបាកដូចកាលពី 10-20 ឆ្នាំ​មុននោះទេ ហើយសូម្បីតែអ្នកមិនចេះសរសេរកូដក៏អាចរៀងបង្កើតហ្គេមដោយខ្លួនឯងបានទៀតផង ដោយប្រើប្រាស់កម្មវិធី GameMaker Studio 2, Unity, Ren’Py និង Ink ជាដើម។  ដូច្នេះសម្រាប់ឆ្នាំ 2018 តើចំនួនហ្គេមនឹងមានការកែប្រែ ឬយ៉ាងណាទៀតនោះ យើងនឹងរង់ចាំមើលទាំងអស់គ្នា ព្រោះ​ថា​ឆ្នាំ​ក្រោយ​មាន​ហ្គេមមិនតិចនោះទេត្រៀមនឹងចេញ ហើយក៏មានអ្នករង់ចាំមិនតិចនោះដែរ ត្រៀម​ចំនាយ​ប្រាក់​ទិញយកមកលេង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 1:04 PM, 13 November
  • ប្រភព: Steam
  • Tag: កម្មវិធី & ហ្គេម