ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5T មិន​ទាន់​ប្រកាស​ចេញ​ផង មាន​បែក​ធ្លាយ​វីដេអូ Unboxing បាត់​ទៅហើយ

OnePlus 5T មិន​ទាន់​ប្រកាស​ចេញ​ផង មាន​បែក​ធ្លាយ​វីដេអូ Unboxing បាត់​ទៅហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះក្រុមហ៊ុន OnePlus របស់ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយក កំពូលស្មាតហ្វូនម៉ូឌែលថ្មី មួយទៀតចូល កាន់ទីផ្សារ បន្ទាប់ពីបញ្ចេញ OnePlus 5 បានប៉ុន្មានខែកន្លងមក។ OnePlus 5T នឹងត្រៀមប្រកាសចេញ ជាផ្លូវការនាថ្ងៃទី 16 ខែវិច្ឆិកា ខាងមុខនេះឯង តែប្រភព ព័ត៌មានបានបង្ហាញនូវ ការបែកធ្លាយដំណឹងថ្មី ជុំវិញវីដេអូមួយ ដែលបង្ហោះឡើងក្នុង YouTube បង្ហាញអំពីការបើក ប្រអប់របស់ OnePlus 5T ហើយក៏ត្រូវបាន លុបទៅវិញ តែក៏សំណាងល្អដែរ វីដេអូនោះត្រូវបាន គេ Download ទុកហើយ បង្ហោះឡើងវិញ ដូចខាងក្រោមនេះ៖

Final 1000x150 copy

ដូចបានឃើញស្រាប់អញ្ចឹង វីដេអូខាងលើបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ ជុំវិញរូបរាងចាប់តាំងពី ការវេចខ្ចប់ របស់ប្រអប់ ​ដែលមានភាពទាក់ទាញ ជាមួយនឹងពណ៌ស្មៅ ស្រស់ស្អាត រហូតដល់រូបរាង រចនាបថ តួម៉ាស៊ីនទាំងមូល ជាមួយនឹងការផ្លាស់ប្ដូរ រូបរាងបន្តិចបន្តួចជុំវិញ សេនស័រស្កេនក្រយ៉ៅដៃ បានដាក់នៅផ្នែក ខាងក្រោយវិញ ដោយយកអេក្រង់ លាតដាក់ នៅផ្ទៃខាងមុខ ជាមួយនឹងកម្រិត Ratio 18:9 ដូចទៅនឹងកំពូល ស្មាតហ្វូនចេញនាឆ្នាំ 2017 នេះ។ យ៉ាងណាក៏ដោយ អេក្រង់របស់ OnePlus 5T នៅតែរក្សាកម្រិត Resolution ត្រឹម Full HD ដដែល គឺ 2160 x 1080p មិនមែន Quad HD ឬ 2K ឡើយ។

1

ហេតុដូច្នេះអ្នកអាចដឹងរួចជាស្រេចហើយថា តើ OnePlus 5T មានរូបរាងរចនាបថ បែបណា វានឹងប្លែកជាងមុន ជុំវិញការប្រើប្រាស់ មើលទៅលើផ្ទៃអេក្រង់ តែសម្រាប់បទពិសោធន៍ ជុំវិញកម្មវិធី និងកម្លាំងម៉ាស៊ីន គឺនៅដដែល ភាគច្រើន។ ប្រាកដហើយ រន្ធដោតកាស 3.5mm នៅតែបន្តភ្ជាប់ មកដដែល ដូច្នេះអ្នកអាចរីករាយ ក្នុងការប្រើប្រាស់កាស បានគ្រប់ប្រភេទ ដោយពុំចាំបាច់ ប្រើឌុយតឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:05 AM, 13 November
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ