ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung នឹង​ចេញ SSD M.2 ទំហំ​ដល់​ទៅ 8TB នៅ​ឆ្នាំ​ក្រោយនេះ

Samsung នឹង​ចេញ SSD M.2 ទំហំ​ដល់​ទៅ 8TB នៅ​ឆ្នាំ​ក្រោយនេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនប្រហែលជាដឹងហើយ ជារៀងរាល់ឆ្នាំថ្មី តែងតែមានអ្វី ដែលថ្មីពីក្រុមហ៊ុន បច្ចេកវិទ្យា នីមួយៗ ដែលនឹងចេញនៅ ព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗ។ ជាពិសេសនោះ ក្រុមហ៊ុន Samsung គឺមិនខ្វះ អ្វីដែលចេញថ្មីៗ ប្លែកនោះឡើយ នេះក៏ដោយសារខ្លួន ជាក្រុមហ៊ុនយក្សមួយ មាន ការចេញផលិតផល ច្រើនគ្រប់សព្វ បែបយ៉ាង អត់មានតែ រថយន្ត និងម៉ូតូនោះទេ។

cover

Final 1000x150 copy

ក្រុមហ៊ុននេះ បានប្រកាសប្រាប់មុនហើយថា ខ្លួននឹងចេញអ្វីខ្លះនៅក្នុង ព្រឹត្តិការណ៍ CES 2018 ដែល CES ជាព្រឹត្តិការណ៍ អោយក្រុមហ៊ុន បច្ចេកវិទ្យានានា មកបង្ហាញនូវផលិតផលថ្មី របស់ខ្លួនអោយពិភពលោក បានដឹងនោះ។ ដូច្នេះហើយក្រុមហ៊ុន Samsung ក៏មានមុខមាត់ នៅក្នុងព្រឹត្តិការណ៍នោះដែរ ហើយមុននឹង ឈានដល់ CES 2018 ខ្លួន ក៏បានបង្ហើបអោយដឹងថា ខ្លួននឹងចេញនូវ SSD M.2​ ទំហំដល់ទៅ 8TB ដែលវាមានឈ្មោះជា ផ្លូវការហើយគឺ Samsung PM983 8TB NGSFF NVMe។ មិនត្រឹមតែប៉ុណ្ណោះ Samsung ក៏បង្ហើបអោយដឹងនូវកម្លាំង របស់វាទៀតផង ជាពិសេសនោះ ទំហំនិងប្រវែង ក៏បានអោយដឹង ផងដែរ។ ដោយទំហំ វិមាត្រសរុប របស់វានោះមាន 30.5mm x 110mm x 4.38mm ហើយរីឯ សម្រាប់ល្បឿន របស់វា ក៏មិនអន់ដែរ ទាំងទំហំផ្ទុកធំ ជាពិសេស វាមានល្បឿន 0.5TB ក្នុងមួយវិនាទី ទៀតផង។ ច្បាស់ណាស់ បើតាមដំណឹងត្រួសដែល ក្រុមហ៊ុន Samsung នេះផ្ដល់អោយ គឺក្រុមហ៊ុនមួយនេះចេញ SSD M.2 នេះឡើង គឺខ្លួនចង់ផ្ដោតសំខាន់ អោយត្រូវតម្រូវចិត្ត អ្នកប្រើប្រាស់ចង់បាន នូវទំហំផ្ទុក មានដំណើរការលឿន ហើយទិញមួយដង គ្រប់តែម្ដង មិនចាំបាច់ទិញបន្ថែម កាន់តែលើស លុយនោះទេ។

11

ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់ជាការបង្ហើបអោយដឹង មុនពី Samsung ប៉ុណ្ណោះ ​ក្រុមហ៊ុនមួយនេះ មិនទាន់ចេញលក់នោះទេ ទាល់តែរង់ចាំ ដល់ព្រឹត្តិការណ៍ CES 2018 តែម្ដងនោះ Samsung នឹងបញ្ជាក់ កាន់តែច្បាស់ អោយយើងដឹង បន្ថែមទៀតពីវា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 10:44 AM, 13 November
  • ប្រភព: Game Essec
  • Tag: Accessories