ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សូម​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រលប់​សា​ជា​ថ្មី​របស់​ក្តារ​ចុច Khmer Smart Keyboard សម្រាប់ iOS

សូម​ស្វាគមន៍​ចំពោះ​ការ​វិល​ត្រលប់​សា​ជា​ថ្មី​របស់​ក្តារ​ចុច Khmer Smart Keyboard សម្រាប់ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់បងប្អូន ប្រិយមិត្តដែល ប្រើប្រាស់ iPhone រឺ iPad ដែលមាន Version ចាប់ពី iOS 8 ឡើងទៅ ប្រហែលជា ធ្លាប់បាន តម្លើងប្រើ ប្រាស់ក្តារចុច Khmer Smart Keyboard ហើយមើលទៅ ព្រោះវាមាន លក្ខណៈ ងាយស្រួល វាយអក្សរខ្មែរ ជាងក្តារ ចុចធម្មតា មិនតែប៉ុណ្ណោះ Khmer Smart Keyboard ក៏មានប្រើនៅលើ Android ផងដែរ។ ប៉ុន្តែមួយចុង ក្រោយនេះ Keyboard ឆ្លាតវៃ លែងត្រូវ បានរកឃើញ ដាក់អោយទាញ យកហើយ ជាមូលហេតុធ្វើអោយអ្នក ប្រើប្រាស់ iOS មួយចំនួនធំ តែងតែរំពឹងថា ថ្ងៃណាមួយ ក្តារចុចនេះ នឹងត្រលប់មកវិញ។

Cover

Final 1000x150 copy

ថ្មីៗនេះ ការរំពឹងទុកជាយូរមកហើយក៏បានមកដល់ ដោយ Khmer Smart Keyboard បានបង្ហាញវត្តមានជា ថ្មីម្តងទៀត សម្រាប់អ្នកប្រើ iOS ក្នុងការចូលទៅទាញយក មកដាក់ នៅលើ iPhone រឺ iPad របស់ពួកគេ។ ហើយខ្ញុំនឹងដាក់ តំណរទាញយក នៅខាងក្រោមនេះ ទាំង iOS និង Android ៖

Pic 1

ជាមួយនឹងកម្មវិធី ក្តារចុច Khmer Smart Keyboard អាចនិយាយ បានថា ជាក្តារ ចុចអក្សរ ខ្មែរ មានល្បឿន លឿនជាងគេ បង្អស់ក្នុង ចំណោមក្តារចុចអក្សរ ខ្មែរផ្សេងៗ ទៀត។ ដូច្នេះ សម្រាប់មិត្តអ្នកអាន ដែលមាន ចំណាប់ អារម្មណ៍ ជាមួយក្តារ ចុចថ្មីនេះ ហើយចង់ដឹង ការប្រើមាន លក្ខណៈស្រួល ប៉ុណ្ណានោះ សូមធ្វើការ ដោនឡូដ ដោយឥតគិត ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 9:08 AM, 13 November
  • ប្រភព: App Store, Play Store
  • Tag: កម្មវិធី & ហ្គេម