ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung បាន​ដាក់​បង្ហាញ​បន្ទះ​ឈីប​ដែល​ត្រៀប​បំពាក់​នៅ​លើ Galaxy S9 ហើយ!

Samsung បាន​ដាក់​បង្ហាញ​បន្ទះ​ឈីប​ដែល​ត្រៀប​បំពាក់​នៅ​លើ Galaxy S9 ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់ឆ្នាំ ក្រុម​ហ៊ុន​យក្ស​របស់​ប្រទេសកូរ៉េ Samsung Electronic តែង​តែ​ផលិត​នូវ​គ្រឿង​ម៉ាស៊ីន​ថ្មី​ដើម្បី​បំពាក់​នៅ​លើ​ស្មាត​ហ្វូន​ជំនាន់​ថ្មីរបស់ខ្លួន ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។ ប៉ុន្តែម្តងនេះ ហាក់​ដូចជា​ដាក់បង្ហាញលឿនជាងរាល់ដង ហើយមិនបានប្រាប់ដំណឹងឱ្យបានដឹងមុនទៀតផង វាកាន់តែធ្វើឱ្យ​អ្នកគាំទ្រ​រំពឹងខ្ពស់ថា យើងនឹងបានឃើញរូបរាង Galaxy S9 និងបច្ចេកវិទ្យាថ្មីៗរបស់វា នាពេលឆាប់ៗ​នេះ។

cover1

Final 1000x150 copy

បន្ទះឈីបនេះមានឈ្មោះជាផ្លូវការថា Exynos 9810 ដែលជាត្រកូល 9 Series ដំបូងបង្អស់របស់ Exynos នឹងត្រៀមនឹងបំពាក់នៅលើ Galaxy S9/S9+ ដំបូងគេ។ Exynos 9810 ត្រូវបាន​ផលិត​តាម​រយៈ​បច្ចេកវិទ្យាផលិតជំនាន់ទី 2 ធ្វើឱ្យវាមានទំហំតូចត្រឹមតែ 10nm ប៉ុណ្ណោះដូចទៅនឹងឈីប A12 ដែល Samsung បានផលិតលក់ឱ្យ Apple ដែរ។ វាជាប្រភេទ FinFET ដដែល ប៉ុន្តែមានល្បឿន LTE Modem កាន់តែលឿនជាងមុនទៅទៀត ហើយក្រុមហ៊ុនបានអះអាងថាវាមានល្បឿន Download Speed អាចទៅដល់ 1.2 Gbps ឯណោះ។ បន្ទះឈីបនេះ វាមាននឹងមានស៊ីភីយូចំនួន 8 គ្រាប់ដូច​ទៅ​នឹង Exynos 8895 ដែរ (Samsung មិនទាន់បានបញ្ចាក់លំអិតនៅឡើយទេ) ប៉ុន្តែបាន​អះអាង​យ៉ាង​ច្បាស់​ថា អង្គក្រាហ្វិចថ្មីដែលមាននៅលើឈីបនេះ គឺជាអង្គក្រាហ្វិចដែលមានរូបភាពច្បាស់កប់ និង​បង្ហាញ​រូបភាពយ៉ាងរស់រវើកល្អតែម្តង និងខ្លាំងជាង Mali-G71 MP20 របស់ Exynos 8895 ជំនាន់​មុន​ច្រើន។

1

ចំពោះពេលនេះផ្ទាល់ យើងមិនទាន់អាចដឹងថា តើក្រុមហ៊ុន Samsung នឹងកែច្នៃបំពាក់បច្ចេកវិទ្យា​អ្វីខ្លះ​ប្រើប្រាស់នៅលើបន្ទះឈីបនេះនៅឡើយទេ វាអាចនឹងមានច្រើនមែនទែនព្រោះវាបានប្រើប្រាស់ Architecture ផលិតជំនាន់ថ្មី និងមានសមត្ថភាពខ្ពស់។ ហើយយើងពិតជាចង់ដឹង​ណាស់​ថា​តើ​ឈីប Exynos 9810 ដែលត្រៀមបំពាក់នៅលើ Galaxy S9 នេះវាអាចប្រជែងយកឈ្នះឈីប A11 Biotic បានដែរឬក៏អត់?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 8:13 AM, 13 November
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ