ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Star Wars: Battlefront 2 ចេញ​ឆាប់ៗ​នេះ ដោយ EA ចំនាយ​ដល់​ទៅ 455 លាន​ដុល្លារ​ក្នុង​ការ​ផលិត​ហ្គេម​នេះ

Star Wars: Battlefront 2 ចេញ​ឆាប់ៗ​នេះ ដោយ EA ចំនាយ​ដល់​ទៅ 455 លាន​ដុល្លារ​ក្នុង​ការ​ផលិត​ហ្គេម​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នរណាក៏ស្គាល់ខ្សែភាព​យន្ត Star Wars ដែរ ហើយ​ខ្សែ​ភាព​យន្តនេះ​បាន​បន្តឲ្យ​ក្រុម​ហ៊ុន​ផលិត​ហ្គេម​មិន​តិច​នោះ​ទេ​ចង់​ផលិត​ជា​ហ្គេមសម្រាប់លេង ដោយក្នុងនោះ Electronic Arts ឬហៅកាត់ថា EA បានទទួលនូវជោគជ័យក្នុងការនាំយកហ្គេម Star Wars ចូលមកទីផ្សារ ដើម្បីឲ្យយើងគ្រប់គ្នាបានលេង និងស្គាល់រសជាតិបាញ់ប្រហារជាច្រើន។ ជាក់ស្ដែងហ្គេម Star Wars នេះមិនមែនជាហ្គេមលើកទី 1 របស់​ក្រុមហ៊ុន EA នោះទេ ដោយវាមានចេញប៉ុន្មានវគ្គរួចមកហើយក្នុងអំឡុងពេល 15 ឆ្នាំ ចុង​ក្រោយ​នេះ។

1

Final 1000x150 copy

សម្រាប់​ការ​វិវឌ្ឍន៍​ខ្លួន​នៃ​បច្ចេក​វិទ្យា​ EA ក៏បាន​នាំ​យក​ហ្គេម Star Wars មកកាន់​ទីផ្សារ​ម្ដង​ទៀត​កាល​ពីឆ្នាំ 2014 កន្លងទៅ ដែលជាវគ្គថ្មីគឺ Battlefront 1 ហើយសម្រាប់ចុងឆ្នាំ 2017 នេះ EA បានត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុងការដាក់លក់កំពូលហ្គេមវគ្គថ្មីមួយទៀតរបស់ខ្លួន គឺ Star Wars Battlefront 2 ជាវគ្គថ្មី ក្រាហ្វិច​កាន់​តែស្រស់ស្អាតដូចពិតៗ ការប្រយុទ្ធកាន់តែជក់ចិត្ត និងកាន់តែទំនើបជាងវគ្គមុន។ ខ្ញុំដឹងថា សម្រាប់ប្រិយមិត្តជាអ្នកគាំទ្រខ្សែភាពយន្ត Star Wars ប្រាកដជាចង់លេងហ្គេមវគ្គថ្មី ដែលនឹង​ត្រៀម​ចេញ​ប៉ុន្មាន​ថ្ងៃខាងមុខនេះជាក់ជាពុំខាន តែអ្វីដែលអ្នកពុំបានដឹងក្រោយការផលិតនោះគឺថា EA បាន​ជះ​លុយ​យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ 455 លានដុល្លារក្នុងការទិញយកក្រុមហ៊ុនផលិតហ្គេម Respawn Entertainment ដែលគ្រប់គ្រងដោយ​បុរស​ពីរ​នាក់​គឺ Vince Zampella និង Jason West ដែលពួក​គាត់​ទាំង​ពីរ​គឺ​ជាអ្នកដឹងនាំក្នុងការផលិតហ្គេមដ៏ល្បីល្បាញដូចជា Call of Duty និង Titanfall ជាដើម។

ការចំនាយទឹកប្រាក់យ៉ាងច្រើនបែបនេះ គឺក្រុមហ៊ុន EA ចង់ពង្រឹកទីផ្សាររបស់ខ្លួនឲ្យកាន់តែរឹងម៉ាំ ពិសេស​គឺការនាំយកហ្គេម Star Wars Battlefront 2 នេះមកកាន់ទីផ្សារឲ្យកាន់តែមានភាពរស់​រវើក​ដូច​ពិតៗ ដែលអាចធានាបានថា អ្នកបានលេងហើយនឹងពេញចិត្ត ហើយរង់ចាំលេងវគ្គថ្មីបន្ថែមទៀត។ ហ្គេម​វគ្គ​ទី 2 នេះ​នឹង​ចេញលក់ជុំវិញសកលលោកនៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2017 នេះឯង ដោយមាន​លេង​នៅលើម៉ាស៊ីន Xbox One, PS4 និង PC Windows ដែលយើងអាចលេងបែប​តាមសាច់​រឿង​ក៏​បាន ឬលេងបែប Online Multiplayer ក៏បាន។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:56 AM, 11 November
  • ប្រភព: Business Insider
  • Tag: កម្មវិធី & ហ្គេម