ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    សូម្បី​ស្រោម​មុខ​ជាំ​ដូច​គេ​វាយ ក៏ iPhone X ស្កេន​បានដែរ មិន​ដូច​អ្វី​ដែល Apple និយាយទេ!

សូម្បី​ស្រោម​មុខ​ជាំ​ដូច​គេ​វាយ ក៏ iPhone X ស្កេន​បានដែរ មិន​ដូច​អ្វី​ដែល Apple និយាយទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple ធ្លាប់និយាយថា iPhone X នេះ នឹងមិនចាញ់បោក ហើយស្កេនស្រោមមុខ ចេញដើម្បីដោះសោរឡើយ។ ប៉ុន្តែថ្មីៗនេះ គេបានធ្វើការសាកល្បង គឺមិនដូចការ និយាយពី Apple សោះ ដែលថាប្រព័ន្ធសុវត្ថិភាព ខ្លួនល្អមិនងាយ ចាប់អ្វីដែលជារបស់ មិនពិតនោះ។

cover

Final 1000x150 copy

បុរសជនជាតិវៀតណាមម្នាក់បានធ្វើការ សាកល្បងយកស្រោមមុខកែច្នៃ មកស្កេនជាមួយនឹង iPhone X​ របស់ខ្លួន ហើយការស្កេននោះ គឺបានសម្រេចតែម្ដង។ ទោះបីស្រោមមុខ មិនបានបង្ហាញអ្វី ច្រើនក៏ដោយ គឺគេធ្វើស្រោមមុខ នោះឡើង អោយទំរង់មុខដូច មនុស្សក៏ពិតមែនប៉ុន្តែ ហាក់បីដូចជាមុខ នោះត្រូវរបួស គេរុំពេញមុខ និងជាំភ្នែក ទៀតផង តែ iPhone X នេះនៅតែ ស្កេនស្គាល់ នេះបញ្ជាក់អោយ ច្បាស់ថាប្រព័ន្ធសុវត្ថិភាព ស្កេនមុខរបស់ iPhone X នេះ គឺមិនទាន់ពេញលេញ យកជាការ ដែលអាចការពារ ចៀសវាងការ លួចដោះសោរ បានឡើយ។ Apple ធ្លាប់និយាយ ប្រាប់ថា Face ID ជាប្រព័ន្ធសុវត្ថិភាព ស្កេនមុខមួយនេះ គឺមានការតេស្តច្បាស់ ដោយមានក្រុមហ៊ុន តុបតែងមុខពី Hollywood មកជួយ ក្នុងការផ្ដល់យោបល់ និងផលិតនូវ បច្ចេកវិទ្យានេះ មិនអោយគេ យកស្រោមមុខ បន្លំបាននោះទេ។ តែអ្វីៗមិនដូចជាការ និយាយរបស់ Apple ទាល់តែសោះ ដោយវីដេអូនៅ ខាងក្រោមនេះ បញ្ជាក់យ៉ាងច្បាស់ថា Face ID គឺមិនទាន់សុវត្ថិភាពល្អ នៅឡើយនោះទេ។

វីដេអូបង្ហាញពីការស្កេនស្រោមមុខ:

ដូច្នេះហើយសូមមិត្តអ្នកអានដែលមាន iPhone X ប្រយ័ត្ន បន្តិចប្រសិនបើប្រើ Face ID ដើម្បីដោះសោរ នោះប្រយ័ត្ន គេគ្រាន់តែប្រើស្រោម មុខធ្វើមុខដូចបន្តិច អាចដោះសោរបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 11:52 AM, 11 November
  • ប្រភព: iDownload Blog
  • Tag: ទូរស័ព្ទ