ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    វីដេអូ Short Film ថត​ចេញ​ពី​កាមេរ៉ា iPhone X ពិត​ជា​មិន​ធម្មតា!

វីដេអូ Short Film ថត​ចេញ​ពី​កាមេរ៉ា iPhone X ពិត​ជា​មិន​ធម្មតា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone X គឺជាស្មាតហ្វូនគម្រប់ខួប 10 ឆ្នាំនៃការបង្កើត iPhone របស់ក្រុមហ៊ុន Apple ដោយវាមាន រូបរាងប្លែកខុសពី iPhone ដទៃទៀត ជាមួយនឹងបច្ចេកវិទ្យាល្អៗ មួយចំនួនទៀត។ ហើយ iPhone X ក៏ត្រូវបានក្រុមការងារ ខេមបូរីផត បានធ្វើការ Review កាលពីប៉ុន្មានថ្ងៃនេះ ផងដែរ ពីកម្លាំង​ម៉ាស៊ីន, បន្ទះឈឺបថ្មី, មុខងារថ្មីៗ ជាពិសេសគឺ​ចំពោះ កាមេរ៉ា​នេះតែម្តង ដោយវាមានសមត្ថភាព អាច​ថត​ យក​រូបភាព​ និង​វីដេអូក្នុង កម្រឹត 4K ​បាន​ច្បាស់​ល្អ អាចទទួលយកបាន ជាមួយកែវលែន ដល់ទៅ 2 គ្រាប់ សម្រាប់​ជំនួយ ​ដល់ការថតរូប អោយបាន កាន់តែប្រសើរ មិនចាញ់ពពួក កាមេរ៉ា DSLR ធុនមធ្យម ប៉ុន្មាននោះទេ។

Cover

Final 1000x150 copy

កាលពីពេលថ្មីៗនេះ ទូរស័ព្ទ iPhone X ក៏ត្រូវបានគេយកទៅប្រៀបធៀប ជាមួយនឹងកាមេរ៉ា Digital Lumix GH5 របស់ក្រុមហ៊ុន Panasonic ផងដែរ ក្នុងការថត វីដេអូកម្រឹត 4K ក្នុងល្បឿន 60 frames ក្នុងមួយវិនាទី។ ហើយនៅ ទីបំផុត iPhone X ត្រូវបានគេជ្រើសរើស ដើម្បីថតជាវីដេអូ short Film មួយ សាជាថ្មីម្តងទៀត ក្នុងកម្រឹត បង្ហាញរូបភាព 4K ដដែល ដោយខ្សែភាពយន្តខ្នាត ខ្លីនេះ មានចំណងជើងថា Made in Paris។​ ចង់ដឹងថា វីដេអូ Short Film ដែលថតចេញ ពីកាមេរ៉ា iPhone X ក្នុងកម្រឹតបង្ហាញ 4K មានលក្ខណៈ យ៉ាងណា សូមទស្សនា ដូចខាងក្រោមនេះ៖

ដូចអ្វីដែល អ្នកមើលឃើញអញ្ចឹងថា iPhone X នេះ គឺបានផលិតរូបភាព យ៉ាងល្អមែនទែន ស្ទើរតែមិនជឿ ថាវាត្រូវបាន ថតដោយ ស្មាតហ្វូនមួយនេះ។  ម្យ៉ាងវិញទៀត ទាំងពណ៌រូបភាព ដែលមាននៅក្នុង វីដេអូនេះ គឺមិនលើស ពីការពិតឡើយ ឯការរៀបចំប្លង់ ថតទៀតសោត ក៏មានភាព ប៉ិនប្រសប់ផងដែរ។ បើទោះជាវា មិន ល្អកប់ ដូចកាមេរ៉ា ដែលគេថត Karaoke រឺ ខ្សែភាពយន្តផ្សេងៗ ប៉ុន្តែវាវីដេអូ Short Film ដែលថតបាននេះ នៅតែអាចទទួល យកបាន ហើយវាក៏នៅតែ មានចំនុចខ្វះខាត បន្តិចបន្តួចដែរ។  ហើយចំពោះ អ្នកទាំងអស់វិញ យល់យ៉ាងណាដែរ សម្រាប់ភាពយន្តខ្នាតខ្លី ដែលថត ចេញពី iPhone X នេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:37 AM, 11 November
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ