ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ចេញ​ជា​ផ្លូវ​ការ​ហើយ GDDR6 មេម៉ូរី​របស់ Samsung មាន​ល្បឿន​លឿន​មិន​គួរ​ឲ្យជឿ

ចេញ​ជា​ផ្លូវ​ការ​ហើយ GDDR6 មេម៉ូរី​របស់ Samsung មាន​ល្បឿន​លឿន​មិន​គួរ​ឲ្យជឿ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះក្រាហ្វិចកាតជំនាន់ចុងក្រោយគេទាំងអស់ បានកំពុងប្រើប្រាស់បន្ទះឈីប មេម៉ូរីជាពពួក GDDR5 ដែលផ្គត់ផ្គង់តាម ក្រុមហ៊ុនផ្សេងៗគ្នា ហើយឆាប់ៗខាងមុខនេះ មេម៉ូរីរបស់ក្រាហ្វិចកាត ទាំងនោះ មិនថារបស់ nVIDIA ឬ AMD នោះទេ នឹងត្រៀមប្រើប្រាស់បន្ទះ មេម៉ូរីជំនាន់ថ្មីមួយ ទៀតគឺ GDDR6 ដែលជាកំណែ Update ដេញជំនាន់ GDDR5 ដែលបានប្រើប្រាស់ អស់ជាច្រើនឆ្នាំ កន្លងមកនេះ នៅលើបន្ទះក្រាហ្វិចកាត អស់ជាច្រើន ជំនាន់មក។

1

Final 1000x150 copy

ជុំវិញការមកដល់នូវបន្ទះមេម៉ូរី GDDR6 ថ្មីនេះ គឺជាការនាំចូលទីផ្សារ ធំមួយរបស់ក្រុមហ៊ុន Samsung ដែលទើបនឹងប្រកាស ចេញជាផ្លូវការនូវបន្ទះ មេម៉ូរីកាតជំនាន់ថ្មី ត្រៀមយកទៅបំពាក់ នៅលើក្រាហ្វិចកាតថ្លៃៗ នាពេលខាងមុខនេះ។ ការបង្កើតបន្ទះ មេម៉ូរីកាតពពួក GDDR6 ថ្មីនេះបាន ចាប់ផ្ដើមកាល ពីខែ សីហា ឆ្នាំ 2016 កន្លងទៅ ដែល Samsung បានលើកឡើង ផងដែរថា GDDR6 នឹងមានល្បឿន បញ្ជូនទិន្នន័យ លោតដល់ 14Gbps ខណៈមេម៉ូរីពពួក GDDR5 លោតអស់ត្រឹម 10Gbps ប៉ុណ្ណោះ តែជាលទ្ធផល អ្វីដែលធ្វើឲ្យទីផ្សារ កុំព្យូទ័រមិនសរសើរ មិនបាននោះគឺ GDDR6 របស់ Samsung មានល្បឿនហួសពីការ ស្មានដល់របស់យើង គ្រប់ៗគ្នាគឺលោតដល់ 16Gbps ដែលវាលឿនជាង មេម៉ូរីបំពាក់នៅលើ GTX 1070 Ti, ថែមទាំងខ្លាំងជាង មេម៉ូរីពពួក GDDR5X នៅលើ GTX 1080, 1080 Ti និង GTX Titan Xp ថែមទៀតផង។

2

Samsung បានបន្ថែមទៀតថា មិនត្រឹមតែមានល្បឿន បញ្ជូនទិន្នន័យខ្លាំង និងរហ័សនោះទេ ពពួកមេម៉ូរី GDDR6 របស់ Samsung ទាំងអស់ គឺស៊ីភ្លើងតិចជាង មុនត្រឹមតែ 1.35V ក្នុងមួយបន្ទះប៉ុណ្ណោះ ដែលពពួក GDDR5 ស៊ីដល់ 1.5V ធ្វើឲ្យក្រាហ្វិចកាត ជំនាន់ក្រោយ ដែលត្រៀមប្រើឈីប GDDR6 ទាំងអស់ស៊ីភ្លើង តិចជាងមុនបន្តិច និងមិនសូវឡើងកម្ដៅ ខ្លាំងនៅលើបន្ទះមេម៉ូរី ទាំងនោះ។ ហេតុដូច្នេះ សម្រាប់ក្រាហ្វិចកាត មិនថាពពួក nVIDIA ឬ AMD នោះទេ ដែលបាន ចេញនាឆ្នាំនេះ នៅតែបន្តប្រើប្រាស់ មេម៉ូរី GDDR5 ឬ GDDR5X ដដែល ដោយ GDDR6 ត្រៀមនឹងបំពាក់ និងលេចចេញមុខដំបូងគេ នាឆ្នាំ 2018 ខាងមុខនេះឯង ដែលយើងអាច រំពឹងទុកថា ការលេងហ្គេម ក៏ដូចជាការ Render ក្រាហ្វិច ឬវីដេអូ គឹកាន់តែលឿន ជាងជំនាន់មុនៗច្រើន។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:23 AM, 11 November
  • ប្រភព: PC Gamer
  • Tag: Accessories