ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Google សន្យា​ថា​នឹង​​បញ្ចេញ​កម្មវិធី AR សម្រាប់​​ស្មាតហ្វូន Android ទាំង​អស់!

Google សន្យា​ថា​នឹង​​បញ្ចេញ​កម្មវិធី AR សម្រាប់​​ស្មាតហ្វូន Android ទាំង​អស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចេកវិទ្យា AR ឬយើងហៅ​ថា Augmented Reality គឺជា​បច្ចេក​វិទ្យា​ដែល​កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​មួយ​នៅ​លើ iOS 11 កាលពី​ពេល​កន្លងទៅថ្មីៗនេះ ដែលយើងអាចប្រើប្រាស់រូបភាពពិត និង​បង្កើតជាមួយរូបភាពសិប្បនិម្មិតតាមរយៈកាមេរ៉ាស្មាតហ្វូន បង្កើតបានទៅជាពិភពសិប្បនិម្មិតបាន។ វា​មិនមែនជារឿងថ្មីនោះទេ ដោយយើងបានឃើញមាននៅលើស្មាតហ្វូន Sony ឬក៏ Asus ជាយូរណាស់​មក​ហើយ ប៉ុន្តែវាមិនសូវជាទទួលការចាប់អារម្មណ៍ច្រើនទេនៅពេលនោះ ដោយសារវានៅ​ធ្វើការ​មិន​ទាន់​បាន​ល្អ។ ហើយក៏ធ្លាប់បានទទួលបទពិសោធន៍ស្រដៀងគ្នានេះដែរ តាមរយៈហ្គេម ឬកម្មវិធីមួយចំនួន ដូច​ជា Pokémon Go ជាដើម។

cover

Final 1000x150 copy

ប៉ុន្តែនៅពេលនេះ យើងទទួលបានដំណឹងល្អហើយ ព្រោះក្រុមហ៊ុន Google បានសន្យាថានឹង​បន្ថែម​បច្ចេក​វិទ្យា AR នេះឱ្យកាន់តែមានភាពពេញនិយមឡើងនៅក្នុងដើមឆ្នាំ 2018 ខាងមុខនេះ ដោយ​បង្កើត​ជា App ជាច្រើនទាំងកម្មវិធីប្រើប្រាស់កំសាន្ដ និងហ្គេមថ្មីៗផងដែរ។ ហើយក៏មិនមែនលំៗដែរ គឺ​ប្រើ​ប្រាស់​បច្ចេកវិទ្យា Advance AR តែម្តង ព្រមទាំងបើកប្រើប្រាស់ទូលំទូលាយ អាច Support ជាមួយ​ស្មាតហ្វូន Android រាប់រយលានគ្រឿងឯណោះ។

ដូចនេះយើងទាំងអស់គ្នាប្រាកដជាចង់ដឹងថា តើក្រុមហ៊ុន Google នឹងបញ្ចេញបច្ចេកវិទ្យា​នេះ​បាន​ល្អ​ច្រើន​យ៉ាង​ណាទៅ ដើម្បីប្រជែងជាមួយនឹង iOS?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:50 PM, 10 November
  • ប្រភព: Android Authority
  • Tag: កម្មវិធី & ហ្គេម