ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Sharp ត្រៀម​នឹង​បញ្ចេញ​កាមេរ៉ា​ថត​វីដេអូថ្មី​មួយ​ទៀត ក្នុង​កម្រិត​បង្ហាញ 8K ជាមួយ​តម្លៃ​កប់​ក្តោង

Sharp ត្រៀម​នឹង​បញ្ចេញ​កាមេរ៉ា​ថត​វីដេអូថ្មី​មួយ​ទៀត ក្នុង​កម្រិត​បង្ហាញ 8K ជាមួយ​តម្លៃ​កប់​ក្តោង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Sharp គឺជាក្រុមហ៊ុន​បច្ចេក​វិទ្យា​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន ដូច​មិត្តអ្នក​អាន​​ដឹង​ស្រាប់​អញ្ចឹង ក្រុម​ហ៊ុន​នេះ​មាន ផលិត​ផល​ជាច្រើន រីកដុះ​ដាល ខ្លាំង​ណាស់ ដោយ​ចេញ​ផលិត​ផល ស្ទើរតែគ្រប់មុខ ដូចជា ម៉ាស៊ីន​ដាំ​បាយ ម៉ាស៊ីនដាំទឹក ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និង ម៉ាស៊ីនត្រជាក់ជាដើម ដល់អ្នក​ប្រើ​ប្រាស់​។​ ក្រុម​ហ៊ុន Sharp ក៏ធ្លាប់បានចេញនូវ ទូរទស្សន៍ទំហំ 85 អ៊ីញ ដែលមានកម្រិត បង្ហាញរូបភាព​ដល់​ទៅ 8K ផង​ដែរ កាលពីមួយរយះមុនមកនេះ។

dims

Final 1000x150 copy

ហើយអ្វីដែលរឹតតែនឹកស្មានមិនដល់ទៀតនោះគឺ ក្រុមហ៊ុន Sharp នឹងត្រៀមបង្ហាញ​កាមេរ៉ា​ថតវីដេអូ​ស៊េរី​ថ្មីមួយ ដោយវាត្រូវបានគេប៉ាន់ស្មានថា នឹងធ្វើការបង្ហាញខ្លូន នៅព្រឹត្តិការណ៍អូឡាំពិក ក្នុងទីក្រុង​តូក្យូ នាឆ្នាំ 2020 ខាងមុខនេះ។ កាមេរ៉ានេះ មានលេខម៉ូឌែល 8C-B60A ថតបាន 8K  (7680 x 4320 ភិចសែល) ក្នុងល្បឿន 60fps ក្នុងកម្រិត 10-bit ជាមួយនឹងសេនស័រ 35mm ប្រហាក់ប្រហែលទៅនឹង កាមេរ៉ា Red’s Helium ដែរ។ កាមេរ៉ានេះ ប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 2TB ដោយវា​អាច​ផ្ទុកវីដេអូកម្រិត 8K បានរយះពេលត្រឹម 40នាទី។ លើសពីនេះ ក្រុមហ៊ុន Sharp បានកំពុង​ប្រើ​ប្រាស់​កូដ HQX របស់ Grass Valley ផងដែរ ដែលវាជូយកាត់បន្ថយទំហំ​ឯកសារ​អោយ​នៅ​តិច​ជាងមុ​ន​នៅ​ក្នុង SSD ខណៈពេលដែល យើងធ្វើការផ្ទុក រឺ បញ្ជូនទិន្នន័យ ចំនែកឯការកាត់ត ក៏កាន់តែងាយ​ស្រួល​ទៀត​ផង។

១

មកដល់ពេលនេះ ក្រុមហ៊ុន RED និង ក្រុមហ៊ុន Sony ក៏បានបញ្ចេញកាមេរ៉ាថតវីដេអូក្នុងកម្រិត 8K ដូច​ក្រុមហ៊ុន Sharp ដែរ ដោយវាមានលក្ខណៈពិសេសជាច្រើន មិនចាញ់គ្នាប៉ុន្មានទេ។ សូមបញ្ជាក់​ដែរ​ថា កាមេរ៉ាថតវីដេអូ ស៊េរីថ្មី ដែលត្រៀមនឹងមកដល់ នាពេលខាងមុខ​នេះ គឺមានតម្លៃ 77.000 ដុល្លារ​ឯណោះ។ យ៉ាងណា វានៅតែមិនទាន់មានព័ត៌មាន អោយកាន់តែលម្អិតលើសពីនេះដែរ ប៉ុន្តែបើមានអ្វី Update ថ្មីបន្តទៀត ក្រុមការងារយើង នឹងធ្វើការចែករំលែក ដល់មិត្តអ្នកអានទាំងអស់គ្នា អោយបានដឹង​បន្ថែម​ទៀត​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 3:53 PM, 10 November
  • ប្រភព: Engadget
  • Tag: កាម៉េរ៉ា