ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Ford ចំណាយ​លុយជាង 700 លាន​ដុលារ​​ជាមួយ​នឹង​ចិន ដើម្បី​វិនិយោគ​រថយន្ត ប្រើថាមពលអគ្គិសនី

Ford ចំណាយ​លុយជាង 700 លាន​ដុលារ​​ជាមួយ​នឹង​ចិន ដើម្បី​វិនិយោគ​រថយន្ត ប្រើថាមពលអគ្គិសនី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់រថយន្ត​នៅ​ពេល​បច្ចុប្បន្ននេះ​សុទ្ធតែ​ទំនើបៗ និង​មាន​ការ​កែច្នៃប្លែកៗ ដើម្បី​ប្រកួត​ប្រជែង​ផ្នែក​ទីផ្សារ​ចេញ​នូវ​ភាព​ចំណេញនិ​ង​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើកបរមិនត្រឹមតែប៉ុណ្ណោះ ចេញ​ដេញ​ស៊េរីគ្នា​ដូច​ស្មាត​ហ្វូន​អញ្ចឹង។ ដោយថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តនានា​បាននាំគ្នាចាប់ផ្ដើមផលិតរថយន្ត ចាប់​ពី​ស៊ី​សាំងតិច រហូតដល់លែងប្រើសាំង ហើយដើម្បីថែរក្សាបរិស្ថាននិងលែងសូវចំណាយលុយចាក់សាំង ច្រើន​ទៅលើរថយន្តជិះរាល់ថ្ងៃនោះ ប្ដូរទៅប្រើថាពលអគ្គិសនីវិញ។

pic 1

Final 1000x150 copy

ដូច្នេះហើយយើងឃើញថា ក្រុមហ៊ុននានាចាប់ផ្ដើម ប្រណាំងប្រជែងគ្នាចេញក្រុមហ៊ុន​ខ្លះ​កំពុង​សាកល្បង​ក្រុមហ៊ុនខ្លះទៀត គ្រោងចេញឆ្នាំក្រោយ Ford ក៏មិនបានឈរ អោប ដៃ​មើល​ដែរ​ខ្លួន​ក៏​គ្រោង ត្រៀម ចេញ ផលិតនូវរថយន្ត ដែលគេគ្រប់គ្នាប៉ងចង់បានដែរ។ អញ្ចឹងហើយក្រុមហ៊ុន Ford ក៏បានចំណាយ​អស់ ទឹក​ប្រាក់ 765 លាន​ដុល្លារ​ឯណោះដើម្បីវិនិយោគផលិតរថយន្ត ប្រើថាមពលអគ្គិសនី។ ដូចដឹងស្រាប់​ហើយ​ដែរ ថាមានតែប្រទេសចិននោះទេសំបូររោងចក្រធំៗ ដែលគេច្រើនវិនិយោគ​ផលិតអ្វី​ផ្សេងៗ​នៅ​ទីនោះ​ហើយការវិនិយោគផលិតរថយន្តរបស់ក្រុមហ៊ុន Ford នេះគឺនៅប្រទេសចិននេះឯង ដោយក្រុមហ៊ុន​មួយ​នេះ បានធ្វើការដាក់ទុនរាប់រយលានដុលារទៅលើក្រុមហ៊ុនមួយឈ្មោះថា  Zoyte Auto ដែលនៅ​ក្នុង​ប្រទេស​ចិននោះ។ សម្រាប់គំរោងផលិតរថយន្ត ប្រើថាមពលនេះផងដែរ នៃក្រុមហ៊ុនទាំងពីរនេះ​ដោយ​យោង​តាម សារពត៌មានរបស់ CNET នោះគឺពួកគេត្រូវមានភាគហ៊ុនពាក់កណ្ដាលម្នាក់ ដើម្បីផលិត​រថយន្ត​ប្រើថាមពលអគ្គិសនី​នេះបាន ទោះបីពួកគេយល់ព្រមនឹងគ្នាហើយដែរ ក៏ប៉ុន្តែមក្រុមហ៊ុន​ទាំងពីរ​នេះ មិនទាន់ចេញផលិតនៅឡើយនោះទេ ត្រូវរង់ចាំពីសេចក្ដីសំរេចពី រដ្ឋាភិបាលនៃប្រទេសចិន យល់​ព្រម​សិន។ នៅពេលដែររដ្ឋាភិបាលប្រទេសចិនយល់​ព្រមហើយ​នោះក្រុមហ៊ុន​ទាំងពីរអាចធ្វើ​ផលិតបាន​នៅ​ក្នុង ខេត្ត Zhejiang​។

pic 2

សរុបសេចក្ដីមករថយន្តថ្ងៃអនាគត ដែលធ្លាប់តែមនុស្សចង់បាននោះចាប់ផ្ដើមនោះមានបណ្ដើរៗហើយ ដោយទិញរថយន្តមកហើយលែងត្រូវចំណាយលុយចាក់សាំងទៅលើរថយន្តនេះទៀត។ ក្រុមហ៊ុន  Ford មានគម្រោងធ្វើបែបនេះជារឿងល្អមួយដែលអ្នកប្រើប្រាស់ទាំងអាចសន្សំលុយពីសាំងហើយនិង ជួយ​អោយ​រថយន្តលែងប៉ះពាល់បរិស្ថានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 3:45 PM, 10 November
  • ប្រភព: CNET
  • Tag: យានយន្ត