ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    HBO ត្រៀមចាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត Harry Potter គ្រប់​​វគ្គ​​នៅ​​ដើម​​ឆ្នាំ​​ក្រោយ​​នេះ

HBO ត្រៀមចាក់​បញ្ចាំង​​ខ្សែ​ភាពយន្ត Harry Potter គ្រប់​​វគ្គ​​នៅ​​ដើម​​ឆ្នាំ​​ក្រោយ​​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួនធំ ច្បាស់​ជា​​ស្គាល់​ហើយ​នូវ​ខែ្ស​ភាព Harry Potter នេះ​ហើយ ដែល​មាន​អ្នក​គាំទ្រ​មិន​តិច​ជាង​រាប់​លាន​អ្នក​នោះ​ទេ សម្រាប់រឿង Harry Potter មួយនេះ។ ដែល​មាន​​អ្នក​គាំទ្រ​​ខ្លះ​មាន​​ទាំង​សៀវភៅ​អាន​គ្រប់​វគ្គ និងទន្ទឹមរង់ចាំ​វគ្គថ្មី​ចេញទៀតផង ចង់អោយមានច្រើនលើសពី 8 វគ្គនោះ។

pic 1

Final 1000x150 copy

ដោយសារតែខ្សែភាពយន្តនេះ នៅតែមានអ្នកគាំទ្រ និងមានប្រជាប្រិយ​ដដែល ​ហើយមាន​អ្នក​ខ្លះ​មើល​ខ្សែ​ភាពយន្ត​នេះមិនចេះធុញទៀតផង។ ក្រុមហ៊ុនប៉ុស្ត៍ទូរទស្សន៍ HBO ក៏បានសំរេចចិត្តយក​ខ្សែភាព​យន្តនេះមកចាក់លើប៉ុស្ត៍របស់ខ្លួន ដើម្បីទាក់ទាញ​អ្នក​មើល​និង ជាពិសេស នោះអ្នកគាំទ្រ​ Harry Potterមកអង្គុយមើលតែប៉ុស្ត៍របស់ខ្លួន ពេញមួយថ្ងៃតែម្ដងនៅឆ្នាំក្រោយនេះ។ ដំណឹងនេះបានផ្សព្វផ្សាយ​ចេញ​ពីអ្នក​សារពត៌មានម្នាក់របស់ Business Insider ឈ្មោះថា Ki Renfro ហើយដំណឹងនេះ​ផងដែរ​ក៏​ជា​ដំណឹង​ពិត​តែ​ម្ដង។ ដោយក្រុមហ៊ុន HBO នឹងធ្វើការចាក់ ខ្សែភាពរយន្ត Harry Potter នេះនៅថ្ងៃទី​ 1 ខែ មករា ឆ្នាំ 2018 ​ដើមឆ្នាំក្រោយនេះ​។ មិនត្រឹមតែប៉ុណ្ណោះការចាក់ខ្សែភាពរយន្ត Harry Potter នេះ​ផងដែរក្រុមហ៊ុន HBO ​នឹងធ្វើការបញ្ចាំងទាំង 8 វគ្គម្ដង បូករួមទាំង Fantastic Beasts ដែលជារឿង JK Rowling សរសេទាក់ទងនឹងមានសាច់រឿងជាប់ Harry Potter ដែរ។

pic 2

អ្នកគាំទ្រខ្សែ​ភាពយន្ត Harry Potter ទាំងអស់ នៅដើមឆ្នាំក្រោយនេះ​ច្បាស់ជា​សប្បាយ​ភ្នែក​ហើយ។ ឆ្នាំថ្មីបានមើលរឿងអ្វីដែលខ្លួនចូលចិត្ត បានទាំងគ្រប់វគ្គមិនអស់លុយទៀត ដូច្នេះមិត្តអ្នកអានដែល​ជា​ប្រិយមិត្តរបស់ខ្សែភាពយន្តនេះអាចរង់ចាំបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 2:22 PM, 10 November
  • ប្រភព: Business Insider
  • Tag: ភាពយន្ត