ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Panasonic Lumix G9 មួយ​គ្រឿង​នេះ​មាន​រាង​តូច​ទេ ប៉ុន្តែ​ថត​បាន​ល្អ​កប់!

Panasonic Lumix G9 មួយ​គ្រឿង​នេះ​មាន​រាង​តូច​ទេ ប៉ុន្តែ​ថត​បាន​ល្អ​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលកន្លងទៅថ្មីៗ​នេះ ក្រុ​ម​ហ៊ុន Panasonic បានប​ញ្ចេញ​នូវ​កាមេរ៉ា Mirrorless ជំនាន់​ថ្មីមួយ​មាន​ឈ្មោះ​ថា Lumix G9 ជាអ្នក​បន្ដរ​វេន​ពីកំពូលកាមេរ៉ា GH5 ដែលមានសមត្ថភាពខ្លាំង​ទាំង​ការ​ថត​រូបភាព វីឌីអូ និងល្បឿននៃការថត ហើយក៏មានតម្លៃមិនសូវជាថោកដែរ ព្រោះសម្រាប់តម្លៃតែ​តួខ្លួន​របស់​វា (មិន​គិត​បញ្ចូលជាមួយ Lens) គឺប្រហែល 1,700 ដុល្លារទៅហើយ។

cover

Final 1000x150 copy

សម្រាប់ការរចនារូបរាងក្រៅរបស់ Lumix G9 នេះ បើមើលមួយភ្លែតអ្នកអាចនឹងច្រលំជាមួយ​កាមេរ៉ា​កំពូល​របស់ Sony ព្រោះវាមានរូបរាងស្រដៀងគ្នាមែនទែន ដោយតួខ្លួនត្រូវបានស្រោបដោយ ម៉ាញ៉េ​ស្យូម Alloy ដូចគ្នា និងមានរាងជ្រុងៗ។ ប៊ូតុងចុចរបស់វា នៅចំកន្លែងមានរបៀបល្អ ដោយនៅខាងស្ដាំ​មានប៊ូតុងកាន់​តែ​តិច ហើយកងបង្វិលមុខងារត្រូវដាក់នៅខាងឆ្វេង ចំណែកឯប៉ូតុងបញ្ចាផ្សេង​ទៀតគឺ​មាននៅខាង​ក្រោយ​។ វាក៏មានអេក្រង់ LCD ទំហំ 3 អ៊ីងសម្រាប់មើលនៅពេលថតវីឌីអូ ដែលអាចបត់​បែនបាន និងមាន​អេក្រង់ View Finder ទំហំធំច្បាស់ល្អមែនទែន ជាប្រភេទអេក្រង់ OLED ជាមួយនឹង​ល្បឿន Frame rate 120Hz ស៊ីដាច់កាមេរ៉ាដទៃទៀត។

1 2 3

ចំពោះសមត្ថភាពថតរបស់វាវិញ គឺអាចនិយាយបានថាខ្លាំងកប់ ព្រោះវាប្រើប្រាស់ស៊េនស័រដូចទៅនឹង GH5 ដែរ ដោយបានបំពាក់មកនូវស៊ែនស័រ CMOS ទំហំ 20.3 មេហ្គាភិចស៊ែល និងបើប្រាស់​កែវ​លេន​ប្រភេទ Micro Four Thirds និងមានមុខងារទប់រំញ័រ Image Stabilization 5-axis។ វាមាន​សមត្ថភាព​​ថតរូបភាព​ជាប្រភេទ RAW និង JPEG ក្នុងទំហំ 5184 x 3888 ភិចស៊ែល ហើយប្រសិន​បើយើង​ប្រើ​ប្រាស់ Electronic Shutter mode កាមេរ៉ានេះមានល្បឿនថតលឿនមែនទែនដល់ទៅ 60 សន្លឹក​ក្នុង​មួយ​វិនាទី សម្រាប់រូបភាពនៅនឹង (Single Shot Autofocus) និងមានល្បឿនថត 20 សន្លឹក​ក្នុងមួយវិនាទី សម្រាប់​រូបភាពមានចលនា (Continuous Autofocus) ហើយការចាប់ចំណុច Focus របស់វាបានរហ័ស​ល្អ ត្រឹមតែ 0.04 វិនាទីប៉ុណ្ណោះ។

ទស្សនារូបភាពគំរូដែលបានថតចេញ Lumix G9 ៖

1 2 3 4 5 6 7

មកដល់ការថតវីឌីអូវិញ វាអាចថតបានកម្រិត 4K នៅក្នុងល្បឿនខ្ពស់បំផុត 60fps ជាមួយនឹងទំហំ bitrate ធំបំផុត 150Mbps ដែលអាចថតបានច្បាស់ម៉ត់ និងទប់រំញ័រក៏ល្អផងដែរ។

ចំពោះលក្ខណៈសម្បត្តិទូទៅផ្សេងទៀត៖

  • ប្រើប្រាស់កែវលេនរបស់ Leica Micro Four Thirds
  • កម្រិត ISO ធម្មតាចាប់ពី 200-25600 និងពង្រីកដល់ 100-25600
  • មានល្បឿន Shutter Speed ចាប់ពី 1/8000 រហូតទៅដល់ 60 វិនាទី
  • អាចថតរូបភាពក្នុងកម្រិត 4K និង 6K
  • ប្រើប្រាស់រន្ធស្រូបសម្លេង Stereo
  • មានរន្ធ USB 3.0
  • ប្រើប្រាស់ថ្ម DMW-BTC13 Lithium-ion

ទស្សនាវីឌីអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

 

 

  • ដោយ: Phearum
  • 1:58 PM, 10 November
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា