ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​ជា Lens ជំនួយ​កាមេរ៉ា​ស្មាតហ្វូន មាន​ច្រើន​ម៉ូត​និង​មាន LED ទៀតផង

នេះ​ជា Lens ជំនួយ​កាមេរ៉ា​ស្មាតហ្វូន មាន​ច្រើន​ម៉ូត​និង​មាន LED ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់កាមេរ៉ាស្មាតហ្វូននៅពេលបច្ចុប្បន្ន នេះគឺសមត្ថភាពសុទ្ធតែខ្លាំងៗ ដូចកាមេរ៉ា DSLR ទៅហើយ។ មិនថាសមត្ថភាព Zoom រឺថតព្រាល ខាងក្រោយ សុទ្ធតែកប់ៗនៅលើ កាមេរ៉ាថ្លៃទៅហើយដោយសារសមត្ថភាព កាន់តែខ្លាំងបែបនេះហើយ ទើបក្រុមហ៊ុនមួយ ចំនួនចេញ Lens បន្ថែមជំនួយសម្រាប់កាមេរ៉ា ស្មាតហ្វូន ដើម្បីអោយមានដូច​ ពពួកកាមេរ៉ា DSLR និងអាចជំនួយអោយ មានផ្នែកផ្សេងៗ បានទៀតនោះ។

pic 1

Final 1000x150 copy

ម្យ៉ាងវិញទៀតនោះ Lens ជំនួយទាំងនោះមានច្រើនប្រភេទ ខ្លះក៏មានតម្លៃ មិនដល់ 3000 រៀល ផងដោយ Lens ទាំងនោះគ្រាន់ជា Lens​​ ​បណ្ដោះអាសន្ន នោះទេ ដោយប្រើគ្រាន់ ដោះស្រាយមួយគ្រា គ្មានម៉ូតនិងមុខងារ ច្រើននោះឡើយ។ ដូច្នេះហើយយើងខ្ញុំ នឹងណែនាំ Lens​​ មួយដែលមានមុខងារច្រើន អាចផ្លាស់ប្ដូរម៉ូតប្លែក និងមានមុខងារជំនួយពន្លឺ ដែលថ្មីៗនេះ ទើបតែមាន Lens មួយទើបនឹង ចេញនេះទេ ដែលមានឈ្មោះថា RevolCam។ វាមានការរចនាមក តូចស្រាល និងមានបំពាក់ Lenses មកដល់ទៅបី ឯណោះដែល Lens នីមួយៗ យើងអាចធើ្វការផ្លាស់ប្ដូរ បានទៅតាមមុខងារ នៃគ្រាប់ Lens ដែលមាន។ ដោយវាមានប្រភេទ Lens Wide angle, Fisheye និង Macro lenses តែម្ដង មិនត្រឹមតែប៉ុណ្ណោះ RevolCam នេះផងដែរ វាមិនត្រឹមតែមានកែវ Lenses ច្រើននោះទេ វាអមមក ជាមួយនឹងភ្លើង LED ទៀតផង។ ហើយសម្រាប់ ភ្លើង LED នេះផងដែរគឺវាសម្រាប់ ជំនួយជា Flash នៅពេល ខ្យោយពន្លឺ រឺនៅពេលយប់ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជាធម្មតាកាមេរ៉ា ស្មាតហ្វូន ខាងមុខគឺគ្មាន Flash ឡើយ ដូច្នេះយើងអាចប្រើប្រាស់ វាជំនួយបាន។

pic 2 pic 3 pic 4

វាបានដាក់អោយចេញលក់នៅក្នុងវេបសាយមួយចំនួន ដូចជា Kickstarter ជាដើម ដែលមានតម្លៃ 34$​​ ប៉ុណ្ណោះ។ សរុបសេចក្ដីមក ថ្វីត្បិតតែ Lens នេះ រៀងថ្លៃជាង Lens ដទៃមែន ប៉ុន្តែបើគិតតាមសមត្ថភាព និងមុខងារ នោះគឺវាអាចទទួលយក បានហើយ សម្រាប់អ្នកដែល ចូលចិត្ត ប្រើប្រាស់កាមេរ៉ាស្មាតហ្វូន ដើម្បីថតនោះ ហើយនិងចង់បានកែវ Lens ដែលមានមុខងារច្រើន ដូច្នេះអាច គិតពិចារណា ទិញវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Visal
  • 12:11 PM, 10 November
  • ប្រភព: Techno Buffalo
  • Tag: Accessories