ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Skype ទើប​តែ​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី ដែល​អាច​កែ​កុន​លើ​រូបភាពបាន!

Skype ទើប​តែ​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី ដែល​អាច​កែ​កុន​លើ​រូបភាពបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Microsoft Skype គឺជាបណ្ដាញកម្មវិធីសម្រាប់ភ្ជាប់ទំនាក់ទំនងដ៏ចំណាស់មួយ និងត្រូវបានដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ 2003 មកម៉្លេះ នៅលើ ម៉ាស៊ីនកុំព្យូទ័រ។ ហើយសព្វថ្ងៃនេះ ឧបករណ៍ដែលអាច ប្រើប្រាស់ Skype បាន គឺមានច្រើនមែនទែន ដូចជា កុំព្យូទ័រ, ស្មាតហ្វូន, ថេប្លេត, Smart Watch, និង Xbox One ជាដើម។ អញ្ចឹង យើងអាច និយាយបានថា Skype គឺមានការប្រើប្រាស់ បានទូលំទូលាយ ខ្លាំង គ្រាន់បើដែរ បើទោះជាមាន គូប្រជែងច្រើនក៏ដោយ។

Skype

Final 1000x150 copy

ហើយនៅពេលថ្មីៗនេះដែរ Microsoft Skype ទើបតែបញ្ចេញនូវមុខងារ ថ្មីមួយទៀត យើងអាចហៅថា Photo Effect ដែលអនុញ្ញាត ឱ្យយើងកែកុន ទៅលើរូបភាពដែលយើង បានអាប់ឡូត។ សម្រាប់ Menu សម្រាប់កែ លម្អនោះ គឺនៅខាងលើ ក្នុងនោះ មានដូចជា ប្តូរមុខមាត់របស់យើង ឱ្យទៅជាស្រដៀង តារាល្បី (Celebrity lookalike), Smart Face Sticker, ប្តូរពណ៌ អាកាសធាតុ, និង Mystery face swap ប្តូរមុខជាដើម។

កំណែអាប់ដេតនេះ យើងនឹងទទួលបានសម្រាប់ការប្រើប្រាស់ Skype នៅលើស្មាតហ្វូន Android និង iOS ដូចនេះលោកអ្នក អាចចូលទៅសាកល្បង អាប់ដេតកម្មវិធី Skype របស់អ្នក បាននៅក្នុង Google Play Store និង App Store។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:37 AM, 10 November
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម