ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    លើកនេះ SteelSeries ចេញ​កាស Arctis 3 មាន Bluetooth ម្ដង​ប្រើ​គ្រប់​ឧបករណ៍

លើកនេះ SteelSeries ចេញ​កាស Arctis 3 មាន Bluetooth ម្ដង​ប្រើ​គ្រប់​ឧបករណ៍

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន SteelSeries ក៏ជាក្រុម​ហ៊ុន​​ល្បី​ល្បាញ​​ផ្នែក ក្ដារ​ចុច និង Mouse របស់​​កុំព្យូទ័រ ដូច​​ទៅ​​នឹង​ក្រុម​ហ៊ុន Razer និង Corsair  ដែរ។ សម្រាប់អ្នកប្រើប្រាស់ធម្មតា​ទូទៅ មិនសូវស្គាល់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់​អ្នក ដែលចូលចិត្ត លេងហ្គេមវិញ ច្បាស់ជាស្គាល់​ហើយ ពីព្រោះ ក្រុមហ៊ុនមួយនេះ ឧស្សាហ៍​ចេញ ផលិតផល​របស់ខ្លួន ផ្ដោតសំខាន់ សម្រាប់ Gamer តែម្ដង។

pic 1

Final 1000x150 copy

ម្យ៉ាងវិញទៀតនោះក្រុមហ៊ុនមួយនេះក៏សំបូរបែបច្រើននៃកាសល្អៗផងដែរ​ ហើយថ្មីៗនេះក្រុមហ៊ុន SteelSeries​ ក៏បានប្រកាសចេញកាសថ្មី ដែលមានមុខងារ Bluetooth ​ដោយវា​មិនមែនជាកាសស៊េរីថ្មី​នោះ​ទេ​គ្រាន់តែបន្ថែមនូវមុខងារថ្មីប៉ុណ្ណោះ​។ ​SteelSeries ហាក់បីដូចមិនដាច់ចិត្តនៃកាស Arctis 3​ នេះ​សោះ ​ដោយពីមុនបន្ថែមពណ៌អោយកាន់តែស្អាត ឥឡូវនេះបន្ថែមមុខងារដើម្បីអោយ​ភ្ជាប់បានទៅគ្រប់​ឧបករណ៍​តែម្ដង មិនថាអ្នកលេងហ្គេម Nintendo Switch ក៏ភ្ជាប់បានដែរ ​មិន​បាច់​ប្រើខ្សែនោះទេ។ វា​ចេញ​លក់​ហើយក្នុងតម្លៃ 129$  ក្នុងវេបសាយរបស់ SteelSeries ផ្ទាល់តែម្ដង។

pic 2

តម្លៃមានការឡើងថ្លៃនេះក៏ដោយសារអមមកជាមួយនឹងមុខងារ Bluetooth បន្ថែមនោះឯង សមត្ថភាព​របស់​វា​ក៏​ល្អ​ច្រើន​ផង​ដែរ សម្លេងរបស់វាផ្ដោតសំខាន់ទៅលើការលេងហ្គេមនៅលើកុំព្យូទ័រ។ បន្ថែម​ទៀ​ត​នោះ​វា មាន​ទាំង​មុខងារ Surround Sound 7.1 អមមកជាមួយ ហើយមាន​ទំងន់ស្រាល​មិន​ធ្ងន់​ក្បាល​ផង​ដែរ ជាងនេះ​ទៅ​ទៀត​នោះ​វា​អាចធ្វើការប្រើប្រាស់មិនត្រឹមតែកុំព្យូទ័រនោះទេ អាចប្រើជាមួយនឹងស្មាតហ្វូន VR, PlayStation, Xbox/One S និង Mac ក៏បាន។ ថ្វីត្បិតតែវាមាន Bluetooth​ ក៏ពិតមែនប៉ុន្តែ​វាក៏ភ្ជាប់មកជាមួយខ្សែសម្រាប់តម្រូវការ និងរន្ធដោតកាស 3.5mm មកជាមួយដែរ។

pic 3 pic 4 pic 5

សរុបសេចក្ដីមក​ ការយកកាស Arctis​ 3 របស់ក្រុមហ៊ុន SteelSeries មកធ្វើការ បន្ថែមពណ៌ និងមុខងារ​រហូតនេះ គឺដោយសារមិនដាច់ចិត្តចេញស៊េរីថ្មីចោលវាឡើយ។ ការធ្វើបែបនេះនោះគឺមិនមែនកាសនេះ​អន់នោះ​ឡើយ នេះដោយសារតែ កាសនេះក៏បានឈ្នះរង្វាន់ធំៗច្រើននៃកាស Gaming ទៀតនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:28 PM, 08 November
  • ប្រភព: Power Tech Up
  • Tag: Accessories