ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    យើង​អាច​ទាញ​យក​កម្មវិធី Files Go នៅ​ទីនេះ!

យើង​អាច​ទាញ​យក​កម្មវិធី Files Go នៅ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ Google បានបញ្ចេញនូវកម្មវីធីថ្មីមួយមានឈ្មោះថា Google Files ដែលវាមានភាពវៃឆ្លាត និងអាចប្រើប្រាស់ សម្រាប់យើងរបៀបចំ ឬស្វែងរកឯកសារ ណាមួយបានកាន់តែរហ័ស អាចលុបសម្អាត ទិន្នន័យមិនបានការចោល ដើម្បីរក្សាទំហំផ្ទុកទិន្នន័យ របស់ស្មាតហ្វូនឱ្យទំនេរ ហើយក៏អាចប្រើប្រាស់ ដើម្បីផ្ទេរទិន្នន័យ ពីស្មាតហ្វូន ទៅស្មាតហ្វូន ក្នុងល្បឿនលឿនផងដែរ។

1

Final 1000x150 copy

យ៉ាងណាមិញគួរឱ្យសោកស្តាយ ដែលវាមិនទាន់មានដាក់ឱ្យទាញយក ជាផ្លូវការនៅក្នុង Google Play Store នៅឡើយទេ ដោយវាមានត្រឹមតែជា Unreleased Version ប៉ុណ្ណោះ ហើយក៏មិនទាន់ មានគ្រប់ Device ដែរ។ ក៏ប៉ុន្តែយើងក៏អាច ដំឡើងកម្មវីធីនេះ ដោយខ្លួនឯងផងដែរ តាមរយៈការដោនឡូត File APK ខាងក្រោមនេះ។   

បន្ទាប់ពីដោនឡូតរួចមក យើងគ្រាន់តែចុចបើក File នោះដើម្បីតម្លើងនិងធ្វើតាមការណែនាំ របស់វា ជាកាស្រេច យើងនឹងទទួលបាន កម្មវីធីនេះប្រើប្រាស់បាន ពេញលេញតែម្តង។ ដោយនៅក្នុងនោះ វាជួយរៀបចំ លុបសម្អាត Cache ចេញពី App ដែលយើងបាន ប្រើប្រាស់រួច, លុប Duplication File ជាន់គ្នា និង Junk File ដែលមិនមាន ប្រយោជន៍ផ្សេងៗ ហើយថែមទាំងអាច ផ្ទេរឯកសារ ក្នុងល្បឿនលឿន ដោយ មិនចាំបាច់ ប្រើប្រាស់ Internet នោះទេ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:15 AM, 08 November
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម