ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្ដារ​ចុច Gaming ជំនាន់​ថ្មី​របស់ Razer មាន​មុខងារ​កាន់​តែ​ថ្មី​ជាង​មុន

ក្ដារ​ចុច Gaming ជំនាន់​ថ្មី​របស់ Razer មាន​មុខងារ​កាន់​តែ​ថ្មី​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានដឹង ស្រាប់​​​ហើយ ថា​​ក្រុម​​ហ៊ុន Razer មួយ​​​នេះ ជាក្រុម​​​ហ៊ុន ដែល​​​មាន ផលិត​​ផល ជា​ច្រើន ដែល​ឌីហ្សាញ​​​ឡើង សម្រាប់ Gamer​។ ខ្លួនតែងតែ​ចេញនូវ​ផលិតផល Game ផ្នែកកុំព្យូទ័រ ជា​ច្រើន មិន​ថា ក្ដារចុច កាស ឬ Mouse ឡើយ ក្រុមហ៊ុន មួយនេះតែងតែ ចេញនូវការ ឌីហ្សាញ ថ្មីៗ​ជា លក្ខណៈ​សម្រាប់ Gamer តែម្ដង។

pic 1

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗ នេះខ្លួនក៏ទើបតែ​ចេញ​នូវកាសថ្មីមួយ ហើយមកដល់ពេលនេះគឺបានចេញនូវ​ក្ដារ​ចុច Tartarus V2 ដែលជា​ជំនាន់ទី 2 វិញម្ដង។ ក្រុមហ៊ុន Razer​ បានធ្វើការ ដំឡើង ក្ដារ​ចុចនេះ​កាន់​តែ​ស្រស់​ស្អាត​ជាងមុនដោយ វាធ្វើការកាត់តាម ក្ដារចុច Tartarus Chroma ទាំង​ភ្លើងក្ដារចុចនិងប៊ូតុង។ វា​មាន​ការរចនាមកកែប្រែជាងស៊េរីមុនច្រើន ទាំងភ្លើង និង ប៊ូតុង បើនិយាយទំហំរបស់វានោះ មានទំហំ 203 mm ដោយមានប្រវែង 153 mm និង ទទឹង​ 60 mm។ បន្ថែមទៀតនោះវាអាចធ្វើការគ្រប់គ្រង​ផ្លាស់ប្ដូរ​ប៊ូតុង​ទៅតាម Profile នីមួយៗក៏បាន ហើយមានប៊ូតុង​បន្ថែម​សម្រាប់​អោយ​មេដៃ​ខាងឆ្វេង​យើងគ្រប់គ្រង​ច្រើនមុខងារ ជាងនេះទៅទៀតនោះ Tartarus​ ស៊េរីថ្មីនេះ ក្រុមហ៊ុន Razer បានបន្ថែមនូវកន្លែង Scrolling ទៀត សម្រាប់យើងគ្រប់គ្រងការអូសមើលតាម browser រឺក្នុងហ្គេម ​និងទុកបញ្ជាក់សម្លេង​​​បាន​​ទៀត​ផង។ បន្ថែមទៀតនោះសម្រាប់ភ្លើង RGB របស់ក្ដារចុចនេះមាន​ 16 លានពណ៌​ជាង​ឯ​ណោះ ​អាចធ្វើ​ការគ្រប់គ្រងតាម កម្មវិធី Razer Synapse 3 បាន។

pic 2 pic 3

Tartarus V2 នេះចេញលក់ហើយនៅក្នុងវេបសាយរបស់ Razer​ ផ្ទាល់តម្លៃ 80$ ហើយនឹងមាន​ការចេញ​ល​ក់ជាទីផ្សារពេញពិភពលោកនៅឆ្នាំក្រោយ ត្រីមាសទី 1។ សរុបសេចក្ដីមកក្ដារចុចដ៏ខ្លី​នេះមិនមែន​សម្រាប់​មនុស្សទូទៅប្រើប្រាស់នោះទេ វាសម្រាប់តែអ្នកចូលចិត្តលេងហ្គេម ត្រូវការបន្ថែមប៊ូតុង និងចុចផ្លូវ​កាត់​ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើអ្នកមិនមែន Gamer​ គួរកុំគិតទិញវាមកអី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:38 PM, 07 November
  • ប្រភព: Razer
  • Tag: Accessories