ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Lamborghini ថ្ងៃ​អនាគត មាន​រូប​រាង​កប់​និង​ប្រើ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី

Lamborghini ថ្ងៃ​អនាគត មាន​រូប​រាង​កប់​និង​ប្រើ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតរថយន្ត Lamborghini នៃប្រទេស អ៊ីតាលីមួយនេះ ធ្លាប់តែផលិតរថយន្ត មកទំនើប ម៉ាស៊ីនខ្លាំង មានតម្លៃថ្លៃ និងស៊ីសាំងខ្លាំងនោះ។ ថ្មីៗនេះបានធ្វើការ បង្ហាញរថយន្តស៊េរីទំនើប របស់ខ្លួនមួយ មិនស៊ីសាំងហើយ កម្លាំងម៉ាស៊ីន កប់ទៀតផង។

cover

Final 1000x150 copy

រថយន្តរបស់ Lamborghini នោះ មានឈ្មោះថា Terzo Millennio។ វាជារថយន្តប្រភេទ Hypercar ដែលលឿនខ្លាំង មិនត្រឹមតែលឿនខ្លាំងនោះទេ ថែមទាំងមាន រូបរាងស្រស់ស្អាត និងកាចទៀតផង។ ការរចនារបស់វា មើលទៅប្លែកខុសពី រថយន្តស៊េរីមុនៗ របស់ Lamborghini ឆ្ងាយខ្លាំងណាស់ សូម្បីតែ កង់របស់វា ក៏មានចេញភ្លើង អមមកជាមួយភ្ជាប់ នឹងយ៉ាន់ដែរ។ រីឯភ្លើងសំរាប់បំភ្លឺវិញ វាមិនមានត្រឹមតែ ចង្កៀងនិងស្ដុប នោះឡើយ សូម្បីតែទ្វា ខាងមុខខាងក្រោយ អមមកជាមួយនឹង LED វែងស្ទើរតែគ្រប់ កន្លែងទាំងអស់។

pic 2 pic 3

ក្រុមហ៊ុន Lamborghini មួយនេះ បានត្រឹមបង្ហាញ និងប្រាប់ពីលក្ខណៈសម្បត្តិគោលៗ វាប៉ុណ្ណោះដោយរថយន្តនេះ នៅស្ថិតនៅក្នុងភាព សាកល្បង និងគំរូទុកអោយមើល មិនទាន់យក ជាផ្លូវការ។ បន្ថែមទៀតនោះ ការបង្ហាញអោយយើង ដឹងនេះដែរ ក្រុមហ៊ុនមួយនេះ ក៏បង្ហើបអោយដឹងថា រថយន្តនេះ នឹងមានកម្លាំងខ្លាំង ហើយលឿនកប់ និងប្រើប្រាស់ប្រព័ន្ធ ភ្លើងអគ្គិសនីដើម្បី ដំណើរការផងដែរ។ ជាងនេះ ទៅទៀតនោះ រថយន្តថ្ងៃអនាគត នេះផងដែរ Lamborghini ក៏បានបង្ហើប អោយដឹងដែរ ថានឹងអាចមាន ការប្រព័ន្ធ បើកខ្លួនឯងទៀតផង សម្រាប់រថយន្ត Terzo Millennio ហើយនេះជា រឿងធម្មតា ដែលយើងធ្លាប់លឺ ហើយនូវ ពពួករថយន្ត Luxury មួយចំនួន ប៉ុន្តែបែរ ជាមកនៅលើ Hypercar ប្រភេទរថយន្តនេះ ទៅវិញអ្នកណា ទៅសុខចិត្តអោយកុំព្យូទ័រ បើកអោយនោះ បើរថយន្តខ្លួន ឯងខ្លាំងទិញ មកដើម្បីចង់សាកនូវ ល្បឿន ហើយអ្នកដែលទិញ រថយន្តមានល្បឿនលឿន អោយកុំព្យូទ័រ បើកអោយ ច្បាស់ជា តិចណាស់។

pic 4 pic 5 pic 6

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន រថយន្តនៃអ៊ីតាលីមួយនេះ ក៏បានបញ្ជាក់ផងដែរ ត្រង់ចំណុចនេះដោយ ក្រុមហ៊ុន Lamborghini នេះ មិនបានចង់ដាក់នូវ ប្រព័ន្ធបើកខ្លួនឯង ប៉ុន្មាននោះទេ ខ្លួនក៏បានគិតដល់ ចំណុចនេះដែរ។ គ្រាន់តែចង់អោយ មានរថយន្តខ្លួន ជាប់ឈ្មោះថា មានរថយន្តឆ្លាតវៃ នៅក្នុងទីផ្សារ ដែរនោះទេ។ សរុបសេចក្ដីមក រថយន្តនេះ មិនទាន់ចេញលក់ និងមានតម្លៃប៉ុន្មាន នោះទេ ពីព្រោះក្រុមហ៊ុន ផលិតរថយន្ត របស់ប្រទេស អ៊ីតាលី មួយនេះ នៅធ្វើការតេស្ត សាកល្បង សិនដោយខ្លួនគ្រាន់តែ ធ្វើការដាក់តាំងបង្ហាញ អោយដឹងថាខ្លួន មានអ្វីខ្លះនៅថ្ងៃ អនាគតប៉ុណ្ណោះ។

pic 8 pic 9 pic 10

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:49 PM, 07 November
  • ប្រភព: The Verge
  • Tag: យានយន្ត