ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Google បញ្ចេញកម្មវិធីថ្មី សម្រាប់សម្អាត Junk File និងផ្ទេរឯកសារបានយ៉ាងរហ័ស

Google បញ្ចេញកម្មវិធីថ្មី សម្រាប់សម្អាត Junk File និងផ្ទេរឯកសារបានយ៉ាងរហ័ស

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ Google បញ្ចេញនូវកម្មវិធីមួយ មានឈ្មោះថា Google Files Go ដែលជាកម្មវិធីវៃឆ្លាត ក្នុងការរៀបចំ ឯកសាររបស់ឱ្យមាន របៀបរៀបរយ ជាងកម្មវិធី File Manager ធម្មតា ធ្វើឱ្យយើងងាយ ស្រួលរក File នានា បានយ៉ាងរហ័ស។ ហើយក៏មានមុខងារ ពិសេសៗជាច្រើន បន្ថែមពីលើនោះទៀត ផងដែរ។

1

Final 1000x150 copy

កម្មវិធីនេះ មានភាពលេចធ្លោរជាងគេត្រង់ថា វាមានមុខងារពិសេស សម្រាប់ឱ្យយើងសម្អាត Cache មិនបានការក្នុង App ដែលយើងបានប្រើ ចេញពីស្មាតហ្វូន របស់យើង, សម្អាត Junk File ដែលមាន ដូចជាកំទេច សំណេះសេះសល់ File ដែលខូចៗអត់ ប្រយោជន៍ចេញ, និង Duplicated File ចេញផងដែរ។ លើសពីនេះ ទៅទៀត វាក៏មានមុខងារ ដ៏សំខាន់មួយ គឺការផ្ទេរឯកសារ ក្នុងល្បឿនលឿន ដោយមិនចាំបាច់ ប្រើប្រាស់ Internet នោះទេ គ្រាន់តែប្រើប្រាស់ Bluetooth ឬ NFC ជាការស្រេច (សម្រាប់ស្មាតហ្វូន នៅជិតគ្នា)។

2

នាពេលនេះ កម្មវិធី Files Go មិនទាន់ដាក់ឱ្យទាញយក នៅក្នុង Google Play Store ជាផ្លូវការ នៅឡើយទេ វាមានប្រើប្រាស់ សម្រាប់តំបន់មួយចំនួន តូចប៉ុណ្ណោះ ហើយក៏មិនទាន់ជា Version ពេញលេញដែរ គឺនៅត្រឹមតែជា Early Access ឬ Unreleased តែប៉ុណ្ណោះ។ ហើយើសង្ឃឹមថា Google នឹងបញ្ចេញវា ឱ្យទាញយក ជាផ្លូវការ នៅក្នុង Play Store ឆាប់ៗនេះទៅចុះ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:06 PM, 07 November
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម