ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Fifty Shade ត្រៀម​ចេញ​វគ្គ​ថ្មី ដុត​អារម្មណ៍​ទៀត​ហើយ!

Fifty Shade ត្រៀម​ចេញ​វគ្គ​ថ្មី ដុត​អារម្មណ៍​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជឿជាក់ថា ប្រិយមិត្តមួយចំនួនធំ ប្រហែលជាស្គាល់ហើយ ជាមួយនឹង ខ្សែភាពយន្ត Fifty Shade ដែលវា គឺជាខ្សែភាពយន្ត បែបរូមែនទិច ដ្រាម៉ា ប៉ែកខាងអឺរ៉ុប រវាងបុរស មហាសេដ្ឋី និងនារីសាមញ្ញម្នាក់។ ហើយនាពេលថ្មីៗនេះ ខ្សែភាពយន្តនេះ បានកំពុងនឹង ត្រៀមចេញវគ្គថ្មី មួយទៀតហើយ ក៏នឹងត្រៀមដុត អារម្មណ៍ទស្សនិកជន បន្ថែមទៀតផងដែរ ដោយចំណងជើង វគ្គថ្មីនេះគឺ Fifty Shade Freed។

Cover

Final 1000x150 copy

ចំពោះសាច់រឿង នៅក្នុងឈុតខ្លីៗ ខាងក្រោមនេះ បានបង្ហាញអោយ ដឹងខ្លះៗថា តួឯក Christian និង Ana បានផ្សារភ្ជាប់ ទំនាក់ទំនង នឹងគ្នាឡើងវិញ ព្រមទាំងបាន រីករាយជាមួយនឹង ជីវិតបែប ស៊ីវិល័យថែមទៀតផង។ ប៉ុន្តែសេចក្តីសុខនោះ គឺមិនបាន ប៉ុន្មានឡើយ ខណៈពេលដែល Ana បានដើរចូលក្នុងជីវិត ជាអ្នកស្រី Grey រឿងជាច្រើន បានកើតឡើង ដូចក្នុងឈុតខ្លីៗ ខាងក្រោមនេះ៖

តើសាច់រឿងទាំងមូល នឹងទៅជាយ៉ាងណាទៅ? តើអ្នកទាំង ២ អាចរស់នៅ ដោយមានសេចក្តីសុខ បាន ដែរឬទេ? ភាគបញ្ចប់នេះ នឹងត្រៀមចាក់បញ្ចាំង នៅរោងកុន ក្នុងបុណ្យ នៃក្តីស្រលាញ់ ខាងមុខនេះហើយ ដូចនេះ កុំភ្លេចតាមដាន ទាំងអស់គ្នាណា បើអ្នកចង់ដឹង ពីសាច់រឿងទាំងមូល។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:52 AM, 07 November
  • ប្រភព: YouTube
  • Tag: ភាពយន្ត