ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រុមហ៊ុន Chevy ចេញ Camaro Special Edition 2018 ពណ៌​ទឹក​ក្រូច​ថ្មី

ក្រុមហ៊ុន Chevy ចេញ Camaro Special Edition 2018 ពណ៌​ទឹក​ក្រូច​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Camaro ក៏ជាររថយន្តប្រភេទ ស្ព័រល្បីមួយផងដែរ ហើយឈ្មោះនេះ ក៏មានអាយុកាលយូរ មកហើយដែរ តាំងពី ឆ្នាំ​ ​​1967 ឯណោះ។ ដោយក្រុមហ៊ុននេះ បានធ្វើការការអភិវឌ្ឍរថយន្តនេះ ឡើងតាំងពីឆ្នាំនោះ មកមិនបោះបង់ រហូតមកដល់សព្វថ្ងៃនេះ ទាំងកម្លាំងម៉ាស៊ីន ខ្លាំងទៅៗ និងរូបរាង ក៏ផ្លាស់ប្ដូរកាន់តែស្អាត ហើយកាច ទៀតផង។

pic 1

Final 1000x150 copy

សម្រាប់រថយន្ត Camaro មកដល់ឆ្នាំនេះ គឺមានអាយុកាល 50 ឆ្នាំហើយ ដែលជាង 2 ទសវត្ស ដូច្នេះហើយ ក្រុមហ៊ុន Chevy បានចេញនៅ Camaro ស៊េរីថ្មីមួយ ពណ៌ទឹក្រូច ដែលជាលក្ខណៈ Special Edition ហើយជាការ គម្រប់ខួប 50 ឆ្នាំ អោយរថយន្ត របស់ខ្លួនទៀតផង ដែលការ ចេញនូវ Camaro Special Edition ឆ្នាំ 2018 នេះ នឹងមានអ្វី ប្លែកខុសពី Camaro ឆ្នាំមុនៗច្រើន ជាពិសេសនោះ រង្វង់យ៉ាន់ រថយន្តនេះមានការ រចនាមករូបរាងប្លែក ខុសគេ ដោយពុំមានលើ Camaro ឆ្នាំមួយណា នោះឡើយ។ វាផលិតឡើង សម្រាប់តែ Special Edition ឆ្នាំនេះប៉ុណ្ណោះ ហើយយ៉ាន់ ដែលមាននៅ Camaro ទើបតែចេញថ្មីនេះ ផងដែរ វាមានរង្វង់ទំហំ 20 ស្រោប ដោយលោហៈ អាលុយមីញ៉ូម។

pic 2 18CHCA35038_V1.tif pic 4

រថយន្តនេះមិនត្រឹមតែមានការផ្លាស់ប្ដូរតែយ៉ាន់ប្លែក សម្រាប់ Special Edition នេះទេ គឺនៅមានច្រើនទៀត ដូចជា ឡានមានហ្វ្រាំង ពណ៌ទឹកក្រូច បន្ថែមទាំងស្លាក ជាប្រភេទ អាលុយមីញ៉ូម ជំហៀងរថយន្តសងខាង HotWheels 50TH កម្រាលព្រំក្រាល ដោយពណ៌ទឹកក្រូច មានឆ្នូតៗ ប្លែកខុសគេ និយាយទៅគឺរថយន្តនេះ មានពណ៌ទឹកក្រូចមក ស្ទើរតែគ្រប់កន្លែងតែម្ដង សូម្បីតែខ្សែក្រវ៉ាត់ ក៏ពណ៌ទឹក្រូចដែរ រីឯចង្កៀង ខាងមុខខាងក្រោយ ក៏ត្រូវបានផ្លាស់ប្ដូរ និងរូបរាងខាងមុខ ក៏ត្រូវបានបន្ថែម ដែកវែង ពណ៌ទឹកប្រាក់ ហើយរន្ធប្រអប់ ផ្សេងៗទៀត ដើម្បីមើលទៅអោយឃើញ ប្លែកខុសគេ Camaro មុនៗផងដែរ។ បើនិយាយពី កម្លាំងម៉ាស៊ីន រថយន្តនេះស៊ីសាំង រត់បានប៉ុណ្ណានោះក្រុមហ៊ុន Chevy មិនទាន់បញ្ជាក់ នៅឡើយនោះទេ ទាល់តែរង់ចាំមើល ដំណឹង ថ្ងៃចេញលក់តែម្ដង ដែលក្រុមហ៊ុនមួយ នេះនឹងមានការ ចេញលក់នៅ ដើមឆ្នាំ 2018​ ខាងមុខនេះហើយ។

18CHCA35036_V2.tif pic 6

ដូច្នេះបើនិយាយពីតម្លៃក៏មិនទាន់ដឹងដែរ អាចនឹងថ្លៃ តែមិនថ្លៃខ្លាំង នៅប្រទេសគេ នោះទេគឺ បើនៅប្រទេស យើងអាចនឹង ថ្លៃខ្លាំង ដោយសារពន្ធ មិនត្រឹមតែប៉ុណ្ណោះ រថយន្ត Special Edition ទៀតផងនោះ ក៏អាចចេញមកតិច មិនច្រើនឡើយ។ អាចថាបានវាផលិតឡើង សម្រាប់អ្នកចូលចិត្ត ស្រលាញ់ Camaro និងអ្នកមាន ផងដែរ ព្រោះវាជាប្រភេទ ផលិតមកមានចំនួន កំណត់ដូច្នេះនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:33 PM, 06 November
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត