ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​កែ​រូប​មួយ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាមួយ​នឹង​ការ​ចាក់​ពណ៌​បែប 3D!

កម្មវិធី​កែ​រូប​មួយ​នេះ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាមួយ​នឹង​ការ​ចាក់​ពណ៌​បែប 3D!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត ភាគច្រើនប្រាកដជា ស្គាល់ហើយជាមួយនឹង កម្មវិធីមួយ ដែលមាន ឈ្មោះថា Camly។ វាគឺជាកម្មវិធីមួយ សម្រាប់ប្រើប្រាស់ ក្នុងការកែកុន រូបភាព អោយកាន់តែ ទាក់ទាញបន្ថែមទៀត ហើយក្នុងនោះ យើងក៏អាចជ្រើសរើស មុខងារជាច្រើនទៀត ផងដែរ ដូចជា ចាក់ពណ៌ Filters, ដាក់អក្សរ, កែកុនពន្លឺ, Crop និងផ្សេងៗទៀត។ តែយ៉ាងណាមិញ នៅក្នុងចំណោម មុខងារទាំងនោះ មានមុខងារមួយ ដែលវាលេចធ្លោ ក្នុងការជ្រើសរើស មកប្រើច្រើនជាងគេ នោះគឺ 3D និងមុខងារ 3D Shift។

Cover

Final 1000x150 copy

Camly អាចតម្លើងប្រើប្រាស់បាន ទាំងនៅលើប្រព័ន្ធ Android និង iOS ដែលមានទំហំ ត្រឹមតែ 80MB តែប៉ុណ្ណោះ។ ដើម្បីធ្វើការ ចាក់ពណ៌ 3D ទៅលើរូបភាព របស់អ្នក ជាដំបូងគ្រាន់តែ បើកកម្មវិធី Camly ហើយជ្រើសរើស រូបដែលអ្នកចង់កែ បន្ទាប់មក ចុចលើរូប “ខ្មៅដៃនិងបន្ទាត់” ហើយមើលមក លើបន្តិច អ្នក នឹងឃើញ ពាក្យថា 3D និង Shift ហើយ។

ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ អាចធ្វើការដោនឡូត យកទៅប្រើប្រាស់ ដោយ ឥតគិតថ្លៃបាន តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:00 AM, 06 November
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម