ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    macOS High Sierra ជំនាន់ 10.13.1 ចេញ​ជា​ផ្លូវ​ការ​ហើយ! នេះ​ជា​អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ និង​ជួស​ជុលបន្ថែម

macOS High Sierra ជំនាន់ 10.13.1 ចេញ​ជា​ផ្លូវ​ការ​ហើយ! នេះ​ជា​អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ និង​ជួស​ជុលបន្ថែម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម្សិលមិញ Apple មិនត្រឹមតែបានប្រកាសចេញជាផ្លូវការនូវ ប្រព័ន្ធប្រតិបត្តិការ iOS, wathOS និង tvOS ប៉ុណ្ណោះទេ សូម្បីតែ macOS High Sierra ជំនាន់ថ្មី ក៏ត្រូវបានប្រកាសចេញ ព្រមពេលគ្នាផងដែរ ដែលជំនាន់ថ្មីនេះ ក៏មិនខុសពីការ Update មុនៗផងដែរ គឺពុំមានអ្វី កែប្រែច្រើនឡើយ ក្រៅពីជួសជុលនូវរាល់បញ្ហា ដែលធ្លាប់បាន ជួបប្រទះនៅក្នុង Version ចាស់ ក៏ដូចជាបន្ថែមនូវប្រព័ន្ធសុវត្ថិភាព ឲ្យកាន់តែខ្លាំងជាងមុន ថែមមួយកម្រិតទៀត សម្រាប់ប្រើប្រាស់ នៅលើម៉ាស៊ីន Mac។

1

Final 1000x150 copy

macSO High Sierra ជំនាន់ 10.13.1 បានបន្ថែមមកជាមួយនឹង Emoji ជំនាន់ថ្មីដែល ប្រើប្រាស់ Unicode 10 ដែលអ្នកអាចរីករាយនូវ Emoji ថ្មីៗជាច្រើន ដែលអ្នកពុំធ្លាប់បាន ប្រើប្រាស់កាល ពីពេលកន្លងមក ក៏ដូចជាជួសជុល បញ្ហាជាមួយនឹងមុខងារ WiFi មិនឲ្យជន ខិលខូចធ្វើការ Hack បានដោយប្រើកម្មវិធី ឈ្មោះថា “KRACK” ជាដើម។ មិនតែប៉ុណ្ណោះ ជំនាន់ថ្មីនេះ ក៏បាននាំយកមកជាមួយនូវ មុខងារ APFS ដែលជាប្រភេទ File ថ្មីស្រឡាងមួយ ដែល Apple បានអះអាងថា មានទំហំតូច ជាងពពួក File ឈ្មោះ HEIF និង HEVC ដែលជាពពួក File រូបភាព និងវីដេអូ ដែល APFS នឹងដើរតួរ ជំនួសវិញជាមួយនឹង ទំហំតូចជាងមុន ហើយមិនធ្វើឲ្យបាត់បង់ គុណភាពរូបភាព និងវីដេអូឡើយ។

2

ទាំងនេះគ្រាន់តែជាការផ្លាស់ប្ដូរ និងបន្ថែមធំៗក្នុងជំនាន់ថ្មីនេះ ហើយនៅពីក្រោយ Apple ក៏បានធ្វើការកែសម្រួល ទៅលើកម្មវិធីជាច្រើន ផ្សេងៗទៀតដូចជា Note, Safari, Siri, Mail, iCloud Storage, iCloud Messages, Facetime និងប្រព័ន្ធសុវត្ថិភាព ធ្វើឲ្យជំនាន់ថ្មីនេះ កាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងកាន់តែមាន សុវត្ថិភាពខ្ពស់។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ ម៉ាស៊ីនកុំព្យូទ័ររបស់ Apple មិនថា iMac, MacBook ឬ Mac នោះទេ អ្នកអាចធ្វើការ Update ឡើងទៅកាន់ macOS High Sierra ជំនាន់​ 10.13.1 បានហើយ ចាប់ពីថ្ងៃនេះ តទៅតាមរយៈ App Store នៅលើ Mac របស់អ្នក តែ Update នេះអាច ធ្វើទៅបាន លុះត្រាតែ Mac របស់អ្នកដំណើរការដោយ macOS High Sierra ផ្ទាល់ បើអ្នកនៅប្រើជំនាន់ ទាបជាងនេះ ត្រូវធ្វើការ Update ផ្ដាច់ទើបបាន។

៣

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 8:58 AM, 02 November
  • ប្រភព: Mac Rumor
  • Tag: កុំព្យូទ័រ