ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Corvette 65 Carbon Edition ស៊េរី 2018 ចេញ​ជា​ផ្លូវ​ការ​ហើយ រូប​រាង​កាច​សាហាវ​កប់

Corvette 65 Carbon Edition ស៊េរី 2018 ចេញ​ជា​ផ្លូវ​ការ​ហើយ រូប​រាង​កាច​សាហាវ​កប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Chevrolet បានប្រកាសចេញជាផ្លូវការហើយនូវរថយន្តស្ព័របែប Sport របស់ខ្លួន ដែលស្ថិតនៅក្នុង ត្រកូល Corvette អមមកជាមួយនឹង ឱកាសគំរប់ខួប 65 ឆ្នាំ នៃម៉ាកផលិតរថយន្ត របស់អាមេរិកដ៏ធំមួយនេះ ក្នុងទីផ្សារកន្លងមក។ រថយន្តស្ព័រនោះមាន ឈ្មោះហៅជាផ្លូវការថា Corvette Z06 និង Grand Sport 3LT ត្រូវបានផលិតឡើង យ៉ាងពិសេសជាពពួក 65 Edition បំពាក់មកជាមួយនឹង បរិក្ខារកប់ៗស៊េរី សុទ្ធសឹងជាផលិតផល មានគុណភាពខ្ពស់ ដោយចំនួនផលិតសរុប គឺមានតែ 650 គ្រឿងប៉ុណ្ណោះ សម្រាប់ដាក់លក់ ក្នុងទីផ្សារ ទូទាំងពិភពលោក។

1 2 3 4

Final 1000x150 copy

រថយន្ត Edition ពិសេសនេះត្រូវបានបំពាក់មកជាមួយនឹងលេខពិសេស VIN ដើម្បីសម្គាល់នូវ តួរលេខ និងការផលិត ដើម្បីបញ្ជាក់ឲ្យដឹងថា វាគឺជារថយន្ត Edition ពិសេស ដែលអាចជ្រើសរើស បានចំនួន 2 ប្រភេទគឺ Convertible និង Nonconvertible ចែកចេញ ជាបើកដំបូល និងពុំមានបើកដំបូល ខាងលើ។ រូបរាងរបស់រថយន្ត ទំនើបទាំង 2 ជម្រើសនេះ មានរចនាបថ ខាងក្រៅ និងខាងក្នុងខុសគ្នា តែបន្តិចបន្តួចប៉ុណ្ណោះ ដោយម្ចាស់របស់វា នឹងទទួលបាននូវគ្រឿង បរិក្ខារកប់ៗតែម្ដង ដូចជាពូកស្បែក លោហៈពពួក Carbon នៅត្រង់ចំនុច សំខាន់ៗ ក៏ដូចជានៅត្រង់ យ៉ាន់ឡានជាដើម សូម្បីតែកន្ទុយត្រី ក៏បង្កើតឡើងពី Carbon ដូចគ្នា មើលទៅពិតជា ទាក់ទាញមែនទែន។

និយាយដល់កម្លាំងម៉ាស៊ីនរថយន្តទាំង 2 ជម្រើសខាងលើនេះ មានម៉ាស៊ីនចំនួន 8 ដែលមានកម្លាំងសេះ 650HP ដែលអាចបង្កើន ល្បឿនពី 0KM/s ទៅ 60KM/s ត្រឹមតែ 2.95 វិនាទីប៉ុណ្ណោះ អមមកជាមួយនឹងលេខ ម៉ាស៊ីនចំនួន 8 សម្រាប់ការបើក Auto និងមាន 7 សម្រាប់បើកដោយ ប្រើលេខដៃ។ មិនត្រឹមតែរូបរាង ទាក់ទាញ និងកម្លាំងម៉ាស៊ីន គ្រាន់បើនោះទេ សូម្បីតែប្រព័ន្ធសុវត្ថិភាព ក្នុងការបើកបរផ្លូវជិត ផ្លូវឆ្ងាយ ក៏ដូចជា ភាពវៃឆ្លាតរបស់រថយន្តនោះ គឺសុទ្ធសឹង ជាបច្ចេកវិទ្យាទំនើប និងចុងក្រោយគេបង្អស់ តែពុំមានប្រភព ព័ត៌មានណាបញ្ជាក់ ឲ្យបានច្បាស់ជុំវិញប្រព័ន្ធ ប្រើប្រាស់ខាងក្នុង ឱ្យបានដឹងលម្អិត នោះទេ នោះក៏ដោយសារ តែរថយន្ត Edition នេះពុំទាន់ចេញលក់ ក្នុងទីផ្សារនោះទេ ដោយត្រៀមនឹងចេញ លក់នាឆ្នាំក្រោយ ជាមួយតម្លៃ 91,190$ សម្រាប់ម៉ូឌែល Grand Sport 3LT និងលោតដល់ 104,390$ សម្រាប់ម៉ូឌែល Z06។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:34 PM, 01 November
  • ប្រភព: The Drive
  • Tag: យានយន្ត