ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus A442AU បំពាក់​មក​នូវ​ស៊ីភីយូ​ជំនាន់​ទី 7 និង VGA ដាច់​ប៉ុន្តែ​តម្លៃ​ខ្ទង់ 400 ដុល្លារ​តែប៉ុណ្ណោះ!

Asus A442AU បំពាក់​មក​នូវ​ស៊ីភីយូ​ជំនាន់​ទី 7 និង VGA ដាច់​ប៉ុន្តែ​តម្លៃ​ខ្ទង់ 400 ដុល្លារ​តែប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Asus A442AU គឺជាកុំព្យូទ័រយួរដៃម៉ូឌែល​ថ្មីមួយ​របស់ Asus នៅក្នុង​ឆ្នាំ 2017 នេះ ដែល​វាត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​ទីផ្សារ​ប៉ែក​អាស៊ី​យើង ដែលសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់យើង បាន​ច្រើន​មុខ។ A442AU នេះមានរចនាបថស្រស់ស្អាត សាកសមសម្រាប់អ្នកប្រើប្រាស់ទូទៅទាំង​ប្រុសទាំង​ស្រី មានកម្លាំងខ្លាំងល្អគ្រាន់បើ និងមានតម្លៃធូរថ្លៃ ជាងអ្វីដែលវាអាចធ្វើបានទៅទៀត។

cover

Final 1000x150 copy

Asus A442AU ត្រូវបានស្រោបខ្លួនដោយជ័រស្វិត ពេញមួយតួខ្លួនតែម្តង និងមានកម្រាស់ស្ដើងល្មម ជាមួយ​ទំងន់ត្រឹម 1.9 គីឡូក្រាមប៉ុណ្ណោះ។ Laptop នេះមានអេក្រង់ទំហំ 14 អ៊ីងជាប្រភេទ LED ដែល​បង្ហាញរូបភាពក្នុងកម្រិត HD (1366 x 768 ភិចស៊ែល) ដែលបង្ហាញបានច្បាស់ល្មម និងភ្លឺល្អផងដែរ។

1

ចំណែកកម្លាំងម៉ាស៊ីនរបស់ Asus A442AU នេះត្រូវបានបំពាក់មកនូវគ្រឿងម៉ាស៊ីនសេរីថ្មីទាំងអស់ ក្នុង​នោះមានដូចជា៖

  • ស៊ីភីយូ Intel Core i3-7100U ជំនាន់ទី 7 ដែលមានល្បឿន 2.4GHz
  • រ៉េមទំហំ 4GB ប្រភេទ DDR4 និងមានសមត្ថភាពអាចបន្ថែមដល់ 12GB
  • អង្គផ្ទុកទិន្នន័យ SATA ទំហំ 500GB
  • ក្រាហ្វិចចំនួន 2 គ្រាប់គឺ Intel HD 620 និង NVIDIA Geforce 940MX  
  • មានថ្មទំហំ 2 Cells 38 Whrs ជាប្រភេទ Polymer
  • និងដំណើរការដោយ Window 10 Pro

ដែលកម្លាំងម៉ាស៊ីនប៉ុណ្ណេះ យើងអាចប្រើប្រាស់ការងារការិយាល័យបានរលូនល្អ និងអាចប្រើប្រាស់​សម្រាប់​ Graphic Design ខ្នាតមធ្យមបានដោយគ្មានបញ្ហានោះទេ។

2

ចំណែកឯរន្ធដោតរបស់វាវិញ គឺយើងទទួលបានច្រើនគ្រប់គ្រាន់តែម្តង ដោយវាមានរន្ធ USB 3.1, USB 2.0, រន្ធ VGA ខ្នាតធំ, HDMI, រន្ធ LAN, DVD Optical Drive និង USB-C ដែលបញ្ចូនទិន្នន័យដល់ 5Gb ក្នុងមួយវិនាទី។

អញ្ចឹង នេះគឺជាលក្ខណៈសម្បត្តិត្រួសៗអំពីកុំព្យូទ័រយួរដៃ Asus A442AU យើងឃើញថា វាមាន​កម្លាំង​ម៉ាស៊ីន​ល្អគ្រាន់បើ សម្រាប់អ្នកប្រើប្រាស់ទូទៅបានច្រើនប្រភេទ ហើយក៏មានតម្លៃធូរថ្លៃផងដែរ ដោយ​លោក​អ្នកអាចរកទិញវាបាននៅតាមបណ្ដាហាងលក់កុំព្យូទ័រ ក្នុងតម្លៃចាប់ពី 445 ដុល្លារឡើងទៅ ជាមួយ​នឹង​ការធានា និងថែមជួនគ្រឿង Accessory ជាច្រើនផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Phearum
  • 3:07 PM, 31 October
  • ប្រភព: ASUS
  • Tag: កុំព្យូទ័រ