ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Asus ចេញ GTX 1080 Ti Edition ថ្មីមួយ​ទៀត​ហើយ​ឡូយ​កប់​ហួស​​និស្ស័យ

Asus ចេញ GTX 1080 Ti Edition ថ្មីមួយ​ទៀត​ហើយ​ឡូយ​កប់​ហួស​​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Nvidia ទើបតែប្រកាស​ចេញ​នូវ​ក្រាហ្វិច កាត​ដ៏​ខ្លាំង GTX 1080 Ti នូវ​ប៉ុន្មាន​​ខែ​មុន​​នេះ​​​ទេ។ ដោយ​មាន​ក្រុម​ហ៊ុន Asus Gigabyte និង MSI ធ្វើការទិញយកមកកែប្រែ បន្ថែម Edition មាន​កង្ហា​​រ​ពីរ​​ កង្ហារបី ហើយអមមកមានភ្លើង RGB សុទ្ធតែឡូយៗទៀតផង។

Pic 1 pic 2

Final 1000x150 copy

មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះដើម្បីប្រកួដប្រជែងអោយឡូយប្លែកជាងគេនោះក្រុមហ៊ុន Asus បានធ្វើ​ការ​ចេញ​នូវ GTX 1080 Ti ថ្មីទៀតហើយ។ ក្រុមហ៊ុន Asus នេះបានធ្វើការរចនាមកមាន​ការ​ផ្លាស់​ប្ដូរ​ពណ៌​ទៅ Bronze-g​old វិញម្ដងហើយដាក់ឈ្មោះវាថា GTX 1080 Ti Assassin’s Creed Origin Edition។ សម្រាប់ក្រាហ្វិចកាត Edition នេះផងដែរគឺមិនបានផ្លាស់ប្ដូរអ្វីច្រើននោះឡើយ​ក្រៅពីពណ៌ហើយ​គឺមាន​ការ​បន្ថែមរូប Logo មកជាមួយនៅត្រង់ចំណុចកង្ហារដែលមានលាយឡំជាមួយនឹងរូបដំណាងអោយ Asus Strix នោះហើយ មានរូបជារចនាបថ Assassin’s Creed​ បន្ថែមទៀត។ សម្រាប់រចនាបថខាង​ក្រោយ​ក៏​អញ្ចឹង​ដែរ​មានការកែប្រែរូប Assassin’s Creed ជាច្រើននិងអក្ស Egypt លាយឡំ។ គួរបញ្ជាក់​ផ​ង​ដែរ​សម្រាប់ ក្រាហ្វិចកាត Edition ថ្មីរបស់ Asus នេះជាក្រាហ្វិចកាត Overclock បានប្រភេទ GTX 1080​ Ti OC ដោយវាមាន Clock speed នៃល្បឿន 1569/1683 MHz។ មិនត្រឹមតែប៉ុណ្ណោះ Asus ក៏នៅតែ​រក្សា​ភ្លើង RGB ជាមួយដែលធ្វើអោយក្រាហ្វិចកាត Edition ថ្មីនេះកាន់តែស្រស់ស្អាតខ្លាំងមួយ​កម្រិត​ទៀត​នោះ។

pic 3 pic 4 Pic 5

ការចេញបែបនេះនូវក្រាហ្វិចកាត Edition ថ្មីគឺក្រុមហ៊ុន Asus ធ្វើឡើងដើម្បីទាក់ទាញដល់ Gamer ទាំង​ឡាយ​ជាពិសេសនោះអ្នកគាំទ្ររង់ចាំហ្គេម Assassin’ Creed Origin ទៀតផង។ ដែលបានលេងហ្គេម Assassin’s Creed ចេញថ្មីហើយមានក្រាហ្វិចកាតលក្ខណៈ Edition អមមកជាមួយ​យ៉ាងស្រស់​ស្អាត​នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:56 PM, 31 October
  • ប្រភព: Techpowerup
  • Tag: Accessories