ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Intel បាន​បញ្ចេញ​នូវ​អង្គផ្ទុក​ទិន្នន័យ Optane SSD មាន​ល្បឿន​លឿន​កប់!

ក្រុមហ៊ុន Intel បាន​បញ្ចេញ​នូវ​អង្គផ្ទុក​ទិន្នន័យ Optane SSD មាន​ល្បឿន​លឿន​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Intel ដែល​យើង​គ្រប់​គ្នាធ្លាប់​បាន​ស្គាល់​តាម​រយៈ​ការ​ផលិត​បន្ទះ​ឈីបស៊ីភីយូ សម្រាប់​កុំព្យូទ័រ​នោះ ឥលូវ​នេះបាន​បញ្ចេញ​នូវ​អង្គផ្ទុក​ទិន្នន័យ SSD ជំនាន់ថ្មីរបស់ខ្លួនមួយ គឺម៉ូឌែល Optane SSD 900P ដែលផលិតឡើយជាពិសេសសម្រាប់ម៉ាស៊ីនកុំព្យូទ័រ Desktop និងម៉ាស៊ីន Workstation ព្រោះ​វា​មាន​កម្លាំងខ្លាំង ព្រមទាំងធន់នឹងការប្រើប្រាស់បំផុត។

cover

Final 1000x150 copy

អង្គផ្ទុកទិន្នន័យ Intel Optane SSD នេះ ត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យា 3D XPoint ដែលមាន Memory 128Gb មានល្បឿន Read ដល់ទៅ 2,500 MB ក្នុងមួយវិនាទី និងល្បឿន Write ដល់ទៅ 2,000 MB ក្នុងមួយវិនាទី ដែលក្រុមហ៊ុន Intel អះអាងថាវាដំណើរការបានលឿន​ជាង​អង្គផ្ទុក​ទិន្នន័យ​ប្រភេទ NVMe SSDs ដល់ទៅ 7 ដងឯណោះ។ Optane SSD ត្រូវបានបែងចែកចេញតែ 2 ទំហំ​ប៉ុណ្ណោះ គឺ 280GB និង 480GB ហើយសម្រាប់ម៉ូឌែល 280GB វាត្រូវបានផលិតសម្រាប់កុំព្យូទ័រ Desktop ផង និងផលិតខ្នាតតូចទំហំ 2.5 អ៊ីងសម្រាប់ Laptop ផងដែរ។

Intel Optane SSD 900P Series 2.5-inch U.2, available in 280GB ca

ចំណែកឯទំហំ 480GB វិញផលិតសម្រាប់ប្រើតែលើ Desktop ប៉ុណ្ណោះដោយប្រើប្រាស់ជើងដោត ជា​បន្ទះ HHHL (half-height half-length)។

2

Optane SSD 900P នេះត្រូវបានដាក់លក់ជាផ្លូវការហើយ ដោយមានតម្លៃ 389 ដុល្លារសម្រាប់ម៉ូឌែល 280GB និងតម្លៃ 599 ដុល្លារសម្រាប់ម៉ូឌែល 480GB ជាមួយនឹងការធានារហូតដល់ 5 ឆ្នាំឯណោះ ព្រោះ​ក្រុមហ៊ុន Intel អះអាងថាមានភាពធន់ខ្លាំងជាងអង្គផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនផ្សេងៗ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:59 PM, 30 October
  • ប្រភព: ZD Net
  • Tag: Accessories